PSG ​បដិសេធ​ក្រោយ​​​មាន​កាសែត​ផ្សាយ​ថា គេ​បម្រុង​លក់ Neymar ឬ Mbappe

  • 2018-12-08 08:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​ជើង​ខ្លាំង​របស់​បារាំង PSG បាន​ចេញ​សេចក្ដី​​ប្រកាស​បដិសេធ​ទាំង​ស្រុង​ ក្រោយ​ពេល​មាន​កាសែត​របស់​បារាំង​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ថា ​ពួក​គេ​កំពុង​សម្រេច​ចង់​លក់ Neymar ឬMbappe ។

​ការ​ផ្សាយ​របស់​កាសែត​បារាំង L'Equipe ​ផ្សាយ​​ថា PSG ចង់​លក់​​ម្នាក់​​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ខាង​លើ​ ដោយ​សារ​​ក្លឹប​ខ្លាំង​មួយ​​នេះ​បាន​ចាយ​លុយ​ខុស​គោលការណ៍​របស់​ UEFA ។ បន្ទាប់​ពី​ក្លឹប​នេះ​បាន​ចាយ​លុយ​ប្រមាណ ២២២ លាន​អឺរ៉ូ ដើម្បី​ទិញ Neymar និង​ចាយ ១៨០​ លាន​អឺរ៉ូ ដើម្បី​ទិញ​ Mbappe​ កាល​ពី​ឆ្នាំ​២០១៧​។

​អត្ថន័យ​របស់​កាសែត​នោះ​បាន​និយាយ​ថា « PSG កំពុង​ប្រឈម​ក្នុង​ការ​បាត់​បង់ ​អ្នក​ណា​​ម្នាក់​ក្នុង​ចំណោម Neymar ឬMbappe ដើម្បី​គេចវេះ​​ពី​​ការ​ខុស​បម្រាម​ចាយ​លុយ​ហួស​កំណត់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​បារាំង​»។ ​ក្រោយ​ពេល​បាន​អាន​កាសែត​នេះ​ហើយ ពេល​នេះ​ក្លឹប PSG​ បាន​ចេញ​មុខ​បដិសេធ​ទាំង​ស្រុង​៕ ​​​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី