iPhone XR ប្រើ Sensor តែ​មួយ​គត់ ជាប់ជាកាមេរ៉ា​ល្អ​ផុត​លេខ

  • 2018-12-09 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ជា​វេបសាយ​វាយតម្លៃ​សមត្ថភាព​កាមេរ៉ា​លើ​ស្មាតហ្វូន​កំពូលៗ​ជាច្រើន ដោយ​បង្ហាញ​ជា​បញ្ជី​ចំណាត់​ថ្នាក់​។ iPhone XR មិនមែន​ជា​កំពូល​ស្មាតហ្វូន​ថតរូប​នោះ​ទេ បើ​តាម​ពិន្ទុ​វាយ​តម្លៃ​សរុប​ពី​វេបសាយ DxOMark ប៉ុន្តែ​ជា​ស្មាតហ្វូន​លំដាប់​ទីមួយ ដែល​មាន​ប្រើ​ត្រឹម Sensor មួយ​។ 

រូបភាព​ផ្ដិត​ចេញ​ពី iPhone XR ទទួល​បាន​ពិន្ទុ​ល្អ ១០៣ ដោយ​រូបភាព​ផ្តល់​ពន្លឺ កម្រិត​ម៉ត់ និង​ពណ៌​បាន​ល្អ​ប្រសើរ ជាមួយ​នឹង Lens តែ​មួយ​គ្រាប់ ស្រដៀង​នឹង​គុណភាព​រូបភាព​ចេញ​ពី iPhone XS Max ត្បិត​តែ​សមត្ថភាព​ពង្រីក​មិន​ខ្លាំង​ដល់​។ 

វីដេអូ​ថត​ចេញ​ពី ​iPhone XR ទទួល​បាន​ពិន្ទុ ៩៦ ដោយ​ផ្តល់​កម្រិត​ពន្លឺ និង​ពណ៌​បាន​ល្អ​។ ប្រព័ន្ធ​ទប់​លំនឹង ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ​។ ក្រុម​ការងារ OxOMark ​មិន​ទាន់​បាន​សាកល្បង​សមត្ថភាព Google Pixel 3 ផ្តល់ Sensor មួយ​ដែរ នៅ​ឡើយ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម