Pep៖ យើង​លេង​ដើម្បី​ឈ្នះ​លីគ​ មិន​មែន​ដើម្បី​ពាន​មាស​ទេ​

  • 2018-12-09 06:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola មិន​មាន​បញ្ហា​អ្វី​ធំដុំ​ទេ​បើ​ទោះ​ជា​ Manchester City ចាញ់​ Chelsea ធ្វើ​ឲ្យ​បាត់បង់​កំណត់ត្រា​មិន​ដែល​ចាញ់​នៅ​ Premier League ក៏​ដោយ។​

គ្រាប់​បាល់​របស់​ N'Golo Kante និង​ David Luiz បាន​ធ្វើឲ្យ​ City ចាញ់​ជា​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ និង​ជ្រុះ​ចេញ​តំណែង​កំពូល​តារាង ធ្លាក់​ទៅ​​លើ​ដៃ​របស់​ Liverpool ដែល​យក​ឈ្នះ​ Bournemouth ៤​ទល់​នឹង​០ ហើយ​បន្ត​កំណត់ត្រា​មិន​ចាញ់​​ចំនួន​១៦​ប្រកួត។​

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ទុក​មុន​តាំង​ពី​យូរ​​ហើយ​ថា​​ City មិន​អាច​បញ្ចប់​រដូវ​កាល​ដោយ​មិន​ចាញ់​សោះ​នោះ​ឡើយ។​ "ពួក​យើង​ប្រកួត​ប្រជែង​ដើម្បី​ឈ្នះ​លីគ​ មិន​មែន​ដើម្បី​លើក​ពាន​មាស​ដូច​ Arsenal ព្រោះ​មិន​ស្គាល់​ពាន​ថា​ចាញ់​ទេ។ គ្រប់​គ្នា​ធ្លាប់​សួរ​ខ្ញុំ​ថា​ អាច​ទេ​ដែល City បញ្ចប់​រដូវ​កាល​ទាំង​មិន​ចាញ់​សោះ​ ខ្ញុំ​បាន​ឆ្លើយ​ថា​វា​ជា​រឿង​មិន​អាច​ទៅ​រួច"។ Pep និយាយ៕

អត្ថបទ៖ វីរ័ត្ន