River Plate ផ្ដួល​ Boca Juniors នៅ​ម៉ោង​បន្ថែម​លើក​ពាន Libertadores

  • 2018-12-10 02:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​របស់​ Juan Quintero នៅ​ម៉ោង​បន្ថែម​វគ្គ​ Extra time បាន​ជួយ​ River Plate វាយ​បក​យក​ឈ្នះ​ Boca Juniors ៣​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa Libertadores។

ជំនួប​នៅ​ទឹកដី​ប្រទេស​អេស្ប៉ាញ​​ Quintero បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​១០៩ មុន​ពេល​មិត្ត​រួម​ក្រុម​ Gonzalo Martinez បន្ថែម​១​គ្រាប់​ទៀត​ជួយ​ River Plate យក​ឈ្នះ​ ៥-៣ គិត​ទាំង​ពីរ​ជើង។​

នេះ​គឺ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥៨​ឆ្នាំ​ដែល​ក្រុម​យក្ស​របស់​អាហ្សង់ទីន​ មាន​មូលដ្ឋាន​នៅ​រដ្ឋធានី Buenos Aires ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Copa Libertadores។ កាល​ពី​ជើង​ទីពីរ​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល​ ២​ទល់​នឹង​២​ប៉ុណ្ណោះ។​

មែនទែន​ទៅ​ជើង​ទីពីរ​ត្រូវ​ធ្វើ​ថ្ងៃ​ទី២៤​ ​វិច្ឆិកា​ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​ និង​ប្ដូរ​ទីលាន​ប្រកួត​ដោយសារ​មាន​ការ​វាយ​ប្រហារ​ពី​អ្នក​គាំទ្រ​ River Plate ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​របស់​ Boca Juniors រង​របួស​ និង​ស្លុត​ស្មារតី៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន