ជឿថា បុរសភាគច្រើនមិនដឹងអាថ៌កំបាំងទាំង៥នេះ ពីប្រពន្ធរហូតដល់ស្លាប់

  • 2018-12-10 02:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​រឿង​អាថ៌កំបាំង​សំខាន់​ក្នុង​ខ្លួន​មនុស្ស​ស្រី​ដែល​ជា​ភរិយា​មួយ​ចំនួន​ តែង​តែ​លាក់​បាំង​ ឬ​មិន​ប្រាប់​ត្រង់​ទៅ​បុរស​ជា​ស្វាមី​ ដោយ​សារ​តែ​មូលហេតុ​ដូច​ខាង​ក្រោម៖​​

រូបតំណាង

អាថ៌កំបាំងទី១៖ ប្រពន្ធ​មិនគួរប្រាប់ស្វាមីថា អ្នកមិនពេញចិត្តនឹងការរួមភេទជាមួយគេឡើយ ព្រោះអាចធ្វើឲ្យប្តីអ្នកមិនសប្បាយចិត្ត ដោយអាចបំផ្លាញមនោសញ្ចេតនាអ្នកបានយ៉ាងងាយ។

អាថ៌កំបាំងទី២៖ ប្រពន្ធ​មិនគួរប្រាប់ស្វាមីអ្នកថា អ្នកបានរាការណ៍បន្លើសថ្លៃចំណាយក្នុងគ្រួសារឡើយ ព្រោះប់គេដឹង គេនឹងសង្ស័យអ្នករហូត ទោះបីជាពេលក្រោយ អ្នកមិនបាននិយាយកុហក់ទៀត ក៏គេមិនជឿដែរ ដោយអាចឈ្លោះជាមួយអ្នកបាន។

អាថ៌កំបាំងទី៣៖​ ប្រពន្ធ​មិនគួរប្រាប់ប្តីអ្នកថា អ្នកឲ្យគ្រួសារអ្នកខ្ចីប្រាក់ឡើយ ព្រោះគេអាចមិនពេញចិត្តខ្លាំង។ ដូចនេះ បើអ្នកចង់ឲ្យខ្ចី អ្នកគួរតែឲ្យដោយស្ងាត់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់គ្រួសារអ្នកទាំងពីរ។

អាថ៌កំបាំងទី៤៖ ប្រពន្ធ​មិនគួរប្រាប់គេថា អ្នកមានលាក់លុយឡើយ ព្រោះអាចធ្វើឲ្យគេមិនទុកចិត្តអ្នក។ ដូចនេះ បើអ្នកចង់ទុកលុយសន្សំ អ្នកគួរតែទុកដោយមិនប្រាប់គេ ទើបមិនមានរឿងកើតឡើង។

អាថ៌កំបាំងទី៥៖ ប្រពន្ធ​មិនគួរប្រាប់ប្តីអ្នកថា អ្នកនៅមានទំនាក់ទំនងជាមួយសង្សារចាស់ឡើយ ព្រោះអាចធ្វើឲ្យគេសង្ស័យអ្នក ហើយអាចចោតថា អ្នកក្បត់គេ។ ដូចនេះ អ្នកគួរតែរក្សាអាថ៌កំបាំងទាំងនេះឲ្យជាប់ ទើបមិនធ្វើឲ្យអ្នកដើរដល់ផ្លូវបំបែក៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត