Bale ជួយ​ Real ឈ្នះ​បន្ត​ដាក់​សម្ពាធ​លើ​ Sevilla & Atl Madrid

  • 2018-12-10 02:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​នាទី​ ទី​៨​ជួយ​ Real Madrid យក​ឈ្នះ​ Huesca ដោយ​លទ្ធផល​ប្រផុតប្រផើយ​១-០ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​១៦។​

នេះ​គឺ​ជា​គ្រាប់​ដំបូង​នៅ​១០​ប្រកួត​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​បន្ទាប់​ពី​រូបគេ​ជួប​គ្រោះ​រាំងស្ងួត​មិន​អាច​រក​គ្រាប់​បាល់​មួយ​រយៈ​ធំ។​ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Real Madrid មាន​៥​ពិន្ទុ​ក្រោម​ក្រុម​កំពូល​តារាង​ Barcelona ហើយ​ចាញ់​ក្រុម​លេខ​២ Sevilla និង​ លេខ​៣​ Atl Madrid តែ​២​ពិន្ទុ​ប៉ុណ្ណោះ។​

ប្រកួត​បន្ទាប់​ក្រុម​លោក​ Santiago Solari ត្រូវ​ស្វាគមន៍​ជើង​ខ្លាំង​រុស្ស៊ី​ CSKA Moscow ក្នុង​ការ​ប្រកួត​ Champions League វគ្គ​សន្សំ​ពិន្ទុ​ថ្ងៃ​ចុង​ក្រោយ​ យ៉ាង​ណា​វា​គ្រាន់​ជា​ជំនួប​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ព្រោះ​ Real មាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ទៅ​ហើយ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម