គន្លឹះ​ក្នុង​ការ​ទប់ស្កាត់ ​កុំ​ឲ្យ​មាន​មនុស្ស​ធាត់​ជ្រុល​ច្រើន​ពេក

  • 2018-12-10 02:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ធាត់​ជ្រុល​របស់​មនុស្ស​យើង​ម្នាក់ៗ​ក្នុង​សម័យ​ដ៏​ទំនើប​នេះ កំពុង​តែ​កើន​ឡើង​ហើយ ជាមួយ​នឹង​របប​អាហារ​ស្រួលៗ ប៉ុន្តែ​រឿង​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ប្រឈម​នឹង​ជំងឺ​ប៉ុណ្ណោះ​ទេ។

រូបភាព​ដក​ស្រង់​ពី www.rolereboot.org

ខាង​ក្រោម​នេះ​ គឺជា​របៀប​ដែល​រដ្ឋាភិបាល​និង​សហគមន៍​ជាច្រើន​គួរតែ​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​ដល់​មនុស្ស​យើង​មាន​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​មាន​ជំងឺ​ធាត់​ជ្រុល៖

  • ប្រធាន​ក្រុមហ៊ុន ឬ​សហគ្រាស គួរតែ​បង្កើត​កម្មវិធី​ជាច្រើន​ដែល​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​ខ្លួន​ធ្វើការ​បែប​ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន

  • កម្មវិធី​អប់រំ​គួរតែ​បញ្ចូល ការ​ហាត់​ប្រាណ ឬ​កីឡា​ឲ្យ​បាន​ច្រើន

  • រដ្ឋាភិបាល​ និង​អ្នក​រកស៊ី​គួរតែ​សង្កត់​ធ្ងន់​ទៅ​លើ​ឱកាស​សម្រាប់​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​រួមទាំង​អ្នក​ដែល​មាន​ពិការ​ភាព​រាង​កាយ​ដែរ

  • រដ្ឋាភិបាល​គួរតែ​ផ្ចង់​អារម្មណ៍​ខ្លាំង​បន្តិច​ទៅ​លើ​ការ​ផ្តល់​ជំនួស​ស្រាវជ្រាវ​លើ​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​រស់​នៅ​មិន​មាន​សកម្មភាព​រាងកាយ ឬ​រស់​នៅ​អសកម្ម៕

ប្រភព៖ Health.com.kh   អត្ថបទ៖ ម៉េង សុខសៀន