ខាន់ ចេសា​​ ប្រើ​ពេល​ជាង​១​នាទី​ឈ្នះ​ជុំ​ទី​១​យ៉ាង​ផុយ​

  • 2018-12-10 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​របស់​កម្ពុជា​​ ខាន់ ចេសា​ បាន​យក​ឈ្នះ​គូ​ប្រកួត​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ការ​ប្រកួត​ ជើង​ឯក​​ជឺជិតស៊ូ​អន្តរជាតិ​ក្នុង​​ប្រភេទ​ Female Strawweights នៅ​ថ្ងៃ​នេះ។

កីឡាការិនី​វ័យ​១៧​ឆ្នាំ​របស់​កម្ពុជា​បាន​ប្រើ​ពេល​ត្រឹម​១,៦​ នាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​នាង​ Analilya Calzada​ ដោយ​ប្រើ​ក្បាច់​ចាប់​កាច់​ដៃ​ឲ្យ​គូ​ប្រកួត​របស់​គេ​បោះបង់​ការ​ប្រកួត​ចោល​តែ​ម្ដង។​

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ចាប់ផ្ដើមនៅថ្ងៃនេះ​ ​ប្រជុំ​ដោយ​កីឡា​ការិនី​ជឺជិតស៊ូ​កម្រិត​ពិភព​លោក​១៦​នាក់​​នៅ​​ក្លឹប​ Onnit Gym, Austin TX សហរដ្ឋ​អាមេរិក​។ ជើង​ខ្លាំង​ទាំង​១៦​នាក់​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​ម្នាក់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី