មកមើល ផ្លូវអន្ទង់នៅចិន កាច់កុងចុះឡើងកាត់ភ្នំ ស្រស់ស្អាតគួរឲ្យចង់ទៅលេង

  • 2018-12-10 03:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ៦​គីឡូម៉ែត្រ​ឆ្លង​កាត់​ភ្នំ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​សភាព​កាច់​កុង​ចុះ​ឡើង។ ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថិត​នៅ​ស្រុក Yiliang ដើម្បី​ត​ភ្ជាប់​ពី​ភូមិ Jinxing ទៅ​កាន់ Jinganshao ហើយ​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ ១៩៩៥ ដោយ​ចំណាយ​អស់ ១,៣៥​លាន​ដុល្លារ។ យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា កាល​នោះ​ដោយ​សារ​រដ្ឋាភិបាល មិន​ចង់​ទិញ​ដី​ពី​អ្នក​ភូមិ ក៏​សម្រេច​ចិត្ត​សាង​សង់​ផ្លូវ​នេះ​កាត់​ភ្នំ​តែ​ម្ដង។ ក្រោយ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​កក្កដា​ឆ្នាំ ១៩៩៥ ឥឡូវ​ផ្លូវ​មួយ​ខ្សែ​នេះ កំពុង​ទាក់​ទាញ​ទេសចរ​ទៅ​កាន់​តែ​ច្រើន​ដោយ​សារ​តែ​ផ្លូវ​កាច់​កុង​ចុះ​ឡើង និង​ទេសភាព​ស្រស់​ស្អាត​តាម​ជ្រលង​ភ្នំ។

ខាងក្រោម​នេះ គឺ​ជា​ផ្លូវអន្ទង់នៅចិន កាច់កុងចុះឡើងកាត់ភ្នំ ស្រស់ស្អាតគួរឲ្យចង់ទៅលេង ៖

ចុចអាន ៖

ប្រភព៖ Inquirer   ប្រែសម្រួល ៖ រ័ត្ន