ថតបានផ្ទាំងទឹកកកចម្លែកបំផុតលើទន្លស្កុតឡែន ធ្វើឲ្យភ្ញាក់ផ្អើលគ្រប់គ្នា (មានវីដេអូ)

  • 2018-12-10 06:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ខ្សែ កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​មាន​ផ្ទាំង​ទឹកកក​ទំហំ​ខុសៗ​គ្នា​ជា​ច្រើន​គ្រប់​ដណ្ដប់​ទន្លេ​មួយ​ក្នុង​ប្រទេស​ស្កុតឡែន។

បាតុភូត​ដ៏​កម្រ​នេះ បាន​កើត​ឡើង​នៅ​ទន្លេ Helmsdale ដែល​ធ្វើ​ឲ្យ​អ្នក​ថត​រូប​មួយ​ក្រុម​នាំ​គ្នា​ឈប់​ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ចម្លែក។ អ្នក​ថត​រូប​វ័យ ៣១​ឆ្នាំ​ឈ្មោះ Daniel Norrie បាន​ថត​រូប និង​វីដេអូ​នៃ​ផ្ទាំង​ទឹកកក​ដែល​មាន​រៀង​ដូច​នំ​ផេនខេក​ដែល​គ្រប​ដណ្ដប់​ពាស​ពេញ​ទន្លេ។ លោក Daniel បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ Kildonan កាល​ពី​ថ្ងៃ​ពុធ ក៏​ស្រាប់​តែ​ជួប​ប្រទះ​ហេតុការណ៍​ដ៏​ចម្លែក​ខាង​លើ។ យោង​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ផ្ទាំង​ទឹក​កក​ទាំង​នេះ​អាច​កើត​ឡើង​ដោយ​សារ​លក្ខខណ្ឌ​សីតុណ្ហភាព​ដ៏​ជាក់​លាក់​មួយ ដែល​ភាគ​ច្រើន​ត្រូវ​គេ​ឃើញ​នៅ​សមុទ្រ Baltic នៅ​អាមេរិក​ខាង​ជើង និង​កាណាដា។

ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ថត​រូប​ខាង​លើ បាន​បង្ហោះ​រូប​ភាព និង​វីដេអូ​នៃ​ផ្ទាំង​ទឹកកក​ចម្លែក​ទាំង​នេះ​ទៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​អ្នក​ខ្លះ​និយាយ​ថា​ពិត​ជា​ទិដ្ឋភាព​កម្រ​ឃើញ​ណាស់៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ MSN   ប្រែសម្រួល ៖ រ័ត្ន