វីដេអូ​ថ្មី​របស់​ YouTube ជិត​បាន​កំណត់​ត្រា​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-12-10 08:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ YouTube Rewind 2018 ដែល​ផលិត​ឡើង​ដោយ​ YouTube ផ្ទាល់​កំពុង​ឈាន​ជើង​ឡើង​កាន់​តំណែង​កំពូល​ អាក្រក់​បំផុត​គឺ វីដេអូ​ដែល​មាន​គេ​មិន​ចូល​​ចិត្ត​ (Dislike) ច្រើន​ជាង​គេ​លើ​ YouTube។

ទើប​ចេញ​ផ្សាយ​បាន​​ប្រមាណ​ ៤ ថ្ងៃ វីដេអូ​ដែល​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​កន្លង​មក​លើ YouTube មួយ​នេះ មាន​ចំនួន​អ្នក​ចុច​ Dislike ដល់​ទៅ ៦,៧ លាន​ ឈរ​នៅ​តំណែង​លេខ​ ២។ ខណៈ​ដែល​វីដេអូ​លេខ​​ឈរ​នៅ​តំណែង​លេខ​មួយ​គឺ​វីដេអូ​ចម្រៀង​របស់​ Justin Bieber ដែល​មាន​ Dislike ចំនួន​​ ៩,៧ លាន។

ហេតុផល​ដែល​ធ្វើ​ឲ្យ​វីដេអូ​នេះ​មាន​អ្នក​មិន​ចូល​ចិត្ត​ច្រើន ដោយ​សារ​តែ​អ្នក​ផលិត​វីដេអូ​​​ដែល​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​ YouTube ​នៅ​ឆ្នាំ ២០១៨ ភាគ​ច្រើន​ មិន​មាន​លេច​មុខ​ក្នុង​វីដេអូ “YouTube Rewind 2018” នេះ។ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បង្ហាញ​មុខ​ Will Smith និង YouTuber មិន​សូវ​ល្បី​​មួយ​ចំនួន រួម​ទាំង​បង្ហាញ​ពី​ហ្គេម Fortnite ច្រើន​ហួស៕​​

ចុចអាន៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម