"បំណុលគ្រួសារ" ភាពយន្តខ្លីឆ្លុះបញ្ចាំងពីជីវិតជូរចត់ក្មេងស្រីម្នាក់ បង្កប់សារដាស់តឿនមិនធម្មតា

  • 2018-12-10 08:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្លី​ស្នាដៃ​ថ្មី​របស់​ Soyo មាន​ចំណងជើង​ថា​ "បំណុល​គ្រួសារ” ជា​ខ្សែភាពយន្ត​ថ្មី​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ក្មេង​ស្រី​ទុរគត​ម្នាក់​ដែល​មក​រស់​នៅ​ក្នុង​គ្រួសារ​អ្នកមាន​មួយ​ដើម្បី​ដោះ​បំណុល​គ្រួសារ​របស់​ខ្លួន។

ភាពយន្ត​ថ្មី​នេះ​ ចង់​បង្ហាញ​ពី​រឿង​រ៉ាវ​ជូរចត់​របស់​គ្រួសារ​ក្រីក្រ​មួយ​ ដែលឪពុកម្ដាយ​ធ្លាក់ខ្លួនឈឺ ​បាន​ជំពាក់​បំណុល​គេ គ្មាន​ប្រាក់​សង​ រហូត​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​ស្រី​ជាទីស្រឡាញ់​របស់​ខ្លួន​ទៅធ្វើ​ការ​នៅ​ផ្ទះ​គេ ដើម្បី​ដោះ​បំណុល។ ក្ដី​សង្ឃឹម​ គឺ​រំពឹង​ថា​កូនស្រី​បាន​រស់​នៅ​កន្លែង​សុខស្រួល​ ហូបឆ្ងាញ់ និង​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ ប៉ុន្តែ​គ្រប់​យ៉ាង​ខុសពី​ការ​គិតទុកទាំងស្រុង។ ជាក់ស្ដែង​ក្មេង​ស្រី​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​វាយ​ធ្វើ​បាប​ ប្រើ​គ្រប់​សព្វបែប​យ៉ាង​ ជាហេតុ​ធ្វើ​ឲ្យ​នាង​គ្រាំ​ចិត្ត​កាយ​ជាពន់ពេក...។

រឿង​ "បំណុល​គ្រួសារ​" ដែល​ជា​ស្នាដៃ​តែង​​និពន្ធ​របស់​លោក​ សន ដាវីត ព្រមទាំងមាន​អ្នកនាង កែវ សិរីរត្នន៍ ជាអ្នកសម្រួលអត្ថបទភាពយន្ត គឺចង់​ដាស់​អារម្មណ៍​អ្នក​គ្រប់​គ្នា​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ មុន​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​ ដែល​ជា​កូន​ ក្មួយ​ បងប្អូន​ទៅ​នៅ​ជាមួយ​អ្នកណា​ម្នាក់​ ត្រូវ​មើល​ឲ្យ​ច្បាស់​ មុន​សម្រេច​ឲ្យ​ទៅ ពិសេស​ត្រូវ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​កូនក្មួយ​របស់​ខ្លួនឲ្យបានល្អ ជៀសវាងមាន​រឿង​កើតឡើងទាំងមិនដឹង។

យ៉ាងណាមិញ​ រឿង​ថ្មី​នេះ​ដែរ ចូលរួម​សម្ដែង​ដោយ​ នេនទុំ, កញ្ញា វ៉ាន់ នីវ៉ា កញ្ញា ញឹម ចាន់ថន, កញ្ញា ព្រំ រីតា, កញ្ញា Stella និង​តារាផ្សេង​ទៀត។

ចង់​ដឹង​ថា​ ជីវិត​ក្មេង​ស្រី​កម្សត់​នេះ​យ៉ាង​ណា​សូម​កុំភ្លេចទស្សនា​នៅ​ Soyo៕

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម