Ronaldo ចង់​ឃើញ Messi មក​លេង​នៅ​ Serie A

  • 2018-12-10 11:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​ប្រាប់​សារព័ត៌មាន​ Gazzetta Dello Sport កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ រូប​គេ​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ​ Lionel Messi លេង​ក្នុង​ទឹកដី​អ៊ីតាលី​នៅ​ថ្ងៃ​ណា​មួយ​។

កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​បាន​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ដែល​សួរ​​រូប​គេ​នឹក​ Messi ឬ អត់​ថា៖ " ទេ​ខ្ញុំ​មិន​នឹក​គេ (Messi) ទេ។ ខ្ញុំ​បាន​លេង​នៅ អង់គ្លេស​, អេស្ប៉ាញ, អ៊ីតាលី និង​ ព័រទុយហ្គាល់​ កំឡុង​ពេល​ដែល​ Messi នៅ​លេង​តែ​ក្នុង​អេស្ប៉ាញ។ ខ្ញុំ​គិត​ថា​រូប​គេ (Messi) ប្រហែល​ជា​នឹក​ខ្ញុំ​ជាង " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖ " សម្រាប់​ខ្ញុំ​ ជីវិត​ជា​ការ​ប្រកួត​ប្រជែង​មួយ​។ ខ្ញុំ​ចូលចិត្ត​ជីវិត​បែប​នេះ ហើយ​ចង់​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ត​។ ខ្ញុំ​ចង់​ឃើញ​ Messi មក​លេង​នៅ​អ៊ីតាលី​នៅ​ថ្ងៃ​ណា​មួយ​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គ្នា​ " ។

កីឡាករ​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ " តែ​បើ​គេ​សប្បាយ​ចិត្ត​នៅ​ទីនោះ​ (ក្លឹប​ Barcelona) ខ្ញុំ​ក៏​គោរព​ការ​សម្រេច​ចិត្ត​របស់​គាត់​ដែរ​។ គាត់​ជា​កីឡាករ​ល្អ​ម្នាក់​ ហើយ​ក៏​ជា​មនុស្ស​ល្អ​មួយ​រូប​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​នឹក​អ្វី​ៗ​នៅ​អេស្ប៉ាញ​នោះ​ទេ​។ នេះ​ជា​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​វា​ " ។

រយៈពេល​ជាង​ ១៥​ឆ្នាំ​ក្នុង​អាជីព​បាល់ទាត់​របស់​ កីឡាករ​ជើង​ឯក​ Ballon d'Or ៥​សម័យ​នេះ រូប​គេ​បាន​លេង​ឲ្យ ៤​ក្លឹប​ក្នុង​ ៤​ប្រទេស​ផ្សេង​គ្នា​គឺ ក្លឹប Sporting Lisbon ក្នុង​ប្រទេស​ព័រទុយហ្គាល់, ក្លឹប​ Manchester United ក្នុង​ប្រទេស​អង់គ្លេស​, ក្លឹប​ Real Madrid ក្នុង​ប្រទេស​អេស្ប៉ាញ និង​ក្លឹប​ Juventus ក្នុង​ប្រទេស​អ៊ីតាលី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី