Free Kick នាទី​៩០+៦ របស់​ Digne ជួយ​ Everton បាន​១​ពិន្ទុ​

  • 2018-12-11 01:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lucas Digne បាន​កសាង​គុណ​សម្បត្តិ​ជួយ​ Everton បាន​១​ពិន្ទុ​នៅ​ Premier Leagueសប្ដាហ៍​ទី​១៦​ក្រោយ​ទាត់​ ចុង​ម៉ោង​ឲ្យ​ក្រុម​ស្មើ​គ្នា​ ២-២​ ជាមួយ​ Watford។

ក្រុម​មក​ពី​តំបន់​ Merseyside បាន​នាំ​មុខ​១​គ្រាប់​មុន​នៅ​១៥​នាទី​នៃ​វគ្គ​ទី​មួយ​កាល​ពី​យប់​មិញ​ ស៊ុត​បញ្ចូលទី​ដោយ​ Richarlison ប៉ុន្តែ​ត្រូវ​ភ្ញៀវ​ Watford វាយ​បក​សង​បាន​២​គ្រាប់​វិញ​ ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ Coleman នៅ​នាទី​៦៣​ និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ Doucouré នៅ​នាទី​៦៥។

យ៉ាង​ណា​ នៅ​ម៉ោង​របួស​នាទី​៩០+៦​ Digne បាន​ទាត់​ Free Kick យ៉ាង​ល្អ​បញ្ចូល​ទី​ឲ្យ​ក្រុម​លោក​ Marco Silva តាម​ស្មើ​លើ​ Watford ជា​អតីត​ក្រុម​របស់​ខ្លួន។ ជ័យ​ជម្នះ​នេះ​នាំ​ Everton ឈរ​លេខ​៧​មាន​២៤​ពិន្ទុ​ក្រោម​ Manchester United ចំនួន​២​ពិន្ទុ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម