នេះជាបញ្ជីឈ្មោះអ្នកឈ្នះពាន MAMA ឆ្នាំ ២០១៨ ថ្ងៃ​ទី ១នៅកូរ៉េ កាល​ពីយប់មិញ

  • 2018-12-11 01:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ MAMA ថ្ងៃ​ទី ១ បាន​បញញចប់​ទៅ​ដោយ​ជោគជ័យ​ កាល​ពី​យប់​ថ្ងៃ​ទី​ ១០ ខែធ្នូ​ ដោយ​បាន​រក​ឃើញ​ម្ចាស់​បាន​រង្វាន់​ប្រចាំ​ឆ្នាំ​ជា​ច្រើន​ក្រុម/នាក់។

ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ១​ដែល​ធ្វើ​នៅ​ Dongdaemun Design Plaza ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ក្មេង​ៗ​ចំណូល​ថ្មី​ជា​ច្រើន​ ហើយ​ពិធីករ​ប្រចាំ​ថ្ងៃ​ទី​ ១​នេះ​គឺ​​ Jung Hae In។

ខាង​ក្រោម​នេះ​គឺ​ជា​ បញ្ជី​រាយនាម​ម្ចាស់​ពាន​ដែល​ឈ្នះ​កាល​ពី​យប់​មិញ៖

១. ពាន​ "DDP Best Trend” បាន​ទៅលើក្រុម​ Wanna One

២. ពាន "Best New Male Artist" បាន​ទៅលើក្រុម Stray Kids

៣. ពាន​ "Best New Female Artist " បាន​ទៅលើក្រុម IZ*ONE

៤. ពាន​ "Best of Next Artist” បាន​ទៅលើក្រុម (G)I-DLE

៥. ពាន​ “Best New Asian Artist Thailand“ បាន​ទៅលើក្រុម The Toys

៦. ពាន​ "Best New Asian Artist Vietnam” បាន​ទៅលើ Orange 

៧. ពាន​ "Best New Asian Artist Mandarin” បាន​ទៅលើ Dean Ting

៨. ពាន​ "Best New Asian Artist Japan” បាន​ទៅលើក្រុម Hiragana Keyakizaka46

៩. ពាន​ "Best New Asian Aritst Indonesia” បាន​ទៅលើ Marion Jola

១០. ពាន​ "Best Art Director of the Year” បាន​ទៅលើ MU:E (BTS "Fake Love" MV)

១១.​ ពាន​ "Best Choreographer of the Year” បាន​ទៅលើ Son Sung Deuk មកពី​ផលិតកម្ម Big Hit

១២. ពាន​ "Best Composer of the Year” បាន​ទៅលើ Highhopes / DEAN

១៣. ពាន​ "Best Producer of the Year” បាន​ទៅលើ PDOGG

១៤. ពាន​ "Best Executive Producer of the Year” បាន​ទៅលើ Bang Si Hyuk មកពីផលិតកម្ម Big Hit

១៥. ពាន​ "Best Video Director of the Year” បាន​ទៅលើ Lo Ging-Zim

១៦. ពាន​ "Best Engineer of the Year” បាន​ទៅលើ LallelmanNino

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី