ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក មាន​បង្កប់​កាមេរ៉ា​លើ​អេក្រង់ ចេញ​មុខ​ផ្លូវ​ការហើយ

  • 2018-12-11 01:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ Samsung បាន​ប្រកាស​ចេញ​ស្មាតហ្វូន​មាន​កាមេរ៉ា​ Selfie បង្កប់​លើ​ផ្ទៃ​អេក្រង់​ដំបូង​គេ​ក្នុង​លោក ដែល​ជា​ម៉ូដែល Galaxy A8s។

Samsung បាន​ហៅ​រចនាបថ​នេះ​ថា​ Infinity-O ​​​ដោយ​មាន​អេក្រង់​ទំហំ ៦,៤ អ៊ីញ​លាត​សន្ធឹង​ពេញ​ផ្ទៃ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១០៨០ x ២៣៤០ ភីកសែល។ កាមេរ៉ា​ដែល​បង្កប់​លើ​អេក្រង់​នេះ​មាន​កម្រិត​ ២៤ MP ជា​មួយ​ Aperture f/2.0។

ចំណុច​លេច​ធ្លោ​ដទៃ​ទៀត​របស់​ Galaxy A8s គឺ​​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 710 ដែល​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦ GB ឬ ៨ GB។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ទំហំ ១២៨ GB ដែល​អាច​បន្ថែម​បាន​ដល់​ទំហំ ៥១២ GB ឯណោះ។

ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ចំនួន​ ៣ គ្រាប់​ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត​ ២៤ MP, កាមេរ៉ា​ទី​ពីរ​ជា​ប្រភេទ Telephoto មាន​កម្រិត​ ១០ MP និង​កាមេរ៉ា​ទី​បី​​មាន​តួនាទី​ក្នុង​ការ​វាស់​ជម្រៅ​រូបភាព​ ដោយ​មាន​កម្រិត​ ៥ MP។

Galaxy A8s មាន​ផ្ទុក​ថ្ម​ទំហំ ៣៤០០ mAh អាច​សាក​បញ្ចូល​ថ្ម​បាន​លឿន​តាម​រន្ធ​ USB-C និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo។ តម្លៃ​របស់​ស្មាតហ្វូន​នេះ​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ហើយ​​អតិថិជន​នៅ​ប្រទេស​ចិន​អាច​កុម្ម៉ង់​ទិញ​ទុក​មុន​បាន​ចាប់​ពី​ថ្ងៃ​នេះ​​​ដល់ ២១ ខែ​ធ្នូ៕ ​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង