Ospina ជឿជាក់ Napoli នឹង​អាច​ទម្លាក់ Liverpool ចេញ​ពី UCL យប់​នេះ

  • 2018-12-11 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Ospina អ្នក​ចាំ​ទី​របស់​ក្រុម Napoli បាន​និយាយ​ថា ក្លឹប​របស់​គេ​នឹង​អាច​បញ្ចប់​ក្ដី​សង្ឃឹម​​របស់ Liverpool នៅ​យប់​នេះ។ ក្រុម​លោក Jurgen Klopp ត្រូវ​ការ​ឈ្នះ​លើ Napoli ត្រឹម​តែ​ ១-០ ប៉ុណ្ណោះ​​នៅ Anfield ដើម្បី​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Ospina ដែល​ខ្ចី​ជើង​ពី Arsenal បាន​លើក​ឡើង​មុន​ការ​​ប្រកួត​ថា៖ “វា​​គឺ​ជា​ឱកាស​ល្អ​បំផុត​មួយ​សម្រាប់​ពួក​យើង។ ពួក​គេ​គឺ​​ជា​ដៃ​គូ​​ដ៏​ល្អ ហើយ​ពួក​យើង​ដឹង ពួក​យើង​ត្រូវ​ងើប​តទល់​នឹង​ក្រុម​ខ្លាំង​មួយ។ ប៉ុន្តែ​ពួក​យើង​នៅ​មាន​គ្រូ​និង​កីឡាករ​​ល្អ​ៗ។ ពួក​យើង​មាន​ទំនុក​ចិត្ត​នឹង​អាច​ឈាន​ទៅ​វគ្គ​បន្ត  Champions League”។

កាល​ពី​ប្រកួត​ជើង​ទី​មួយ​រវាង​ក្រុម​ទាំង​ពីរ Ospina ក៏​បាន​រួម​ចំណែក​ជួយ Napoli ឈ្នះ​ Liverpool ១-០ ក្នុង​ដី​ខ្លួន​ឯង​នា​ប្រទេស​អ៊ីតាលី។ រាត្រី​នេះ​​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ម៉ោង ៣:០០​នាទី​រំលង​អាធ្រាត្រ ប្រសិន Liverpool ចាញ់ នោះ​ពូក​គេ​នឹង​ចាកចេញ​ពី UCL ហើយ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ