អ្នក​កាន់ iPhone កុំ​ភ្លេច​ប្រើ​កម្មវិធី​នេះ​ឡូយ​ណាស់ ចង់​សួរ​អី​ក៏​ដឹង!

  • 2018-12-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្សិលមិញ Google ​បាន​បញ្ចេញ​​មុខងារ​ថ្មី​មួយ​ឲ្យ​ប្រើប្រាស់​ផ្លូវការ​លើ iOS សម្រាប់​អ្នក​កាន់ iDevice ដូ​ចជា iPhone ឬ iPad ជាដើម។

ជំហានទី១

របៀប​ប្រើ​ ងាយៗ​ទេ គ្រាន់​តែ​ដោនឡូត​កម្មវិធី Google រួច​ចុច​លើ​រូប​តូច​មួយ​នៅ​ជិត​រូប​មេក្រូ បន្ទាប់​មក​ថត​រូប​សត្វ រូប​ផ្កា ឬ​វត្ថុ​ដទៃ​ទៀត​ដែល​អ្នក​ចង់​ដឹង​ប្រភព ឬ​ប្រភេទ​អ្វី​មួយ នោះ​បច្ចេកវិទ្យា Google Lens នឹង​ប្រាប់​ព័ត៌មាន​​អ្នក​ទាំង​អស់។

ជំហានទី ២

ចំណាំ៖ កម្មវិធី​នេះ​ក៏មិន​​បង្ហាញ​ព័ត៌មាន​បាន​សុក្រឹត ១០០% នោះទេដោយសារ​រូបភាព​ខ្លះ​មិន​ច្បាស់ ឯ​វត្ថុ​ខ្លះ​ទើប​បង្កើត​ឡើង ក៏​អាច​ជា​ចន្លោះ​ប្រហោង​នៃ​កម្មវិធី​នេះ​ផង​ដែរ។ ដោយឡែក​លើ Play Store មិនទាន់ឃើញមាននោះទេ៕

​ចង់​ដោនឡូត​បច្ចេកវិទ្យា Google Lens ចុច​ទីនេះ App Store

ជំហានទី ៣

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម