Ronaldo ថា Juventus គឺ​ជា​ក្រុម​ល្អ​បំផុត ដែល​គេ​​បាន​លេង​ជាមួយ ​

  • 2018-12-11 03:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​លើក​ឡើង​ថា ក្រុម​កីឡាករ​នៃ​ក្លឹប​ Juventus​ គឺ​ល្អ​បំផុត ដែល​គេ​ធ្លាប់​លេង​ជាមួយ​ពី​មុន​មក។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ចាកចេញ​ពី​ Madrid ទៅ​កាន់​ Juventus កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ និង​បាន​និយាយ​ពី​ជីវិត​ថ្មី​​​ក្នុង​ប្រទេស​អ៊ីតាលី​​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន La Gazzetta Dello Sport និង Corriere Dello Sport។

សាកសួរ​ពី​ការ​ប្រែប្រួល​ក្នុង​ទីក្រុង​ Turin ជាមួយ​ក្លឹប​រហស្សនាម​ Old Lady ម្ចាស់​ពាន Ballon d'Or ៥​សម័យ​បាន​និយាយ​ថា៖ "ខ្ញុំ​អាច​និយាយ​បាន​ Juventus គឺ​ជា​ក្រុម​ល្អ​ជាង​គេ ដែល​ខ្ញុំ​បាន​លេង​ជាមួយ។ នៅ​ទី​នេះ​ពួក​យើង​គឺ​ជា​ក្រុម​តែ​មួយ។ នៅ​កន្លែង​ផ្សេង កីឡាករ​មួយ​ចំនួន​​មាន​អារម្មណ៍​​ថា​ខ្លួន​ឯង​តួឯក ប៉ុន្តែ​​នៅ​ទី​នេះ​​គ្រប់គ្នា​គឺ​​ដូច​គ្នា"។

អតីត​កីឡាករ​របស់ Manchester United ​បាន​បន្ថែម​​ទៀត​ថា៖ "ប្រសិន Dybala ឬ Mandzukic មិន​អាច​រក​គ្រាប់​បាល់​បាន​ ពួក​គេ​នៅ​តែ​សប្បាយ​ ញញឹម។ សម្រាប់​ខ្ញុំ​វា​ពិត​ជា​​ល្អ​ខ្លាំង​ណាស់។ ​នៅ​ទី​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ពូក​គេ​បន្ទាប​ខ្លួន​ខ្លាំង។ ខុស​ពី Madrid ​នៅ​ទី​នេះ​លើ​ពី​គ្រួសារ​ទៅ​ទៀត"៕ ​

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ