Chris Brown ស្វែងរកកំពូលតារា K-Pop សហការ​ផលិត​បទ​ចម្រៀង​ថ្មី សម្រាប់ឆ្នាំ​២០១៩​

  • 2018-12-11 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ​នេះ បាន​បញ្ជាក់​ថា តារា​ចម្រៀង Chris Brown ថ្មី​ៗ​នេះ បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន Contents Deal ដែល​ជា​សាខា​មួយ​របស់ K-Star Music ក្នុង​គោល​បំណង​ស្វែងរក​កំពូល​តារា​ចម្រៀង​ប្រចាំ K-Pop ដើម្បី​សហការ​គ្នា​បង្កើត​បទ​ចម្រៀង​ថ្មី​រួម​គ្នា សម្រាប់​ឆ្នាំ ២០១៩។

តាម​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា Chris Brown បច្ចុប្បន្ន​កំពុង​ស្វែងរក​ឱកាស​ដើម្បី​សហការ​គ្នា​ជាមួយ​តារា​កូរ៉េ និង​ចិន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​សមាជិក​ក្រុម​ចម្រៀង​ល្បី​ណា​មួយ​ដែរ សម្រាប់​ចូលរួម​បង្កើត​បទ​ចម្រៀង​ថ្មី​រួម​គ្នា​ជាមួយ​លោក ដែល​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ ២០១៩​ខាងមុខនេះ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បណ្ដាញ​សារព័ត៌មាន ខាង Contents Deal បាន​ថ្លែង​ថា៖ "បច្ចុប្បន្ន​ពួក​យើង​កំពុង​ចរចា​ជាមួយ​តារា​បរទេស​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ Chris Brown ផង​ដែរ តារា​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ចុង​ក្រោយ និង​មួយ​ចំនួន​ទៀត​ក៏​ត្រូវរ៉ូវ​គ្នា​រួច​រាល់។ ពួក​យើង​មាន​គម្រោង​បញ្ចេញ​កិច្ចការ​មួយ​ចំនួន នៅ​ដើម​ខែ​មករា ឆ្នាំ​ក្រោយ​នេះ"៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម