រយៈពេល៧ឆ្នាំ ធ្វើការជាប់គ្មានទំនេរ១ថ្ងៃ តែពេលនេះ D.O មានពេលឈប់​សម្រាកនឹងគេហើយ

  • 2018-12-11 03:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

D.O សមាជិក​ស្ងៀមស្ងាត់​ប្រចាំ​ក្រុម​ EXO បាន​ផ្ដល់​បទ​សម្ភាស​មួយ​ជាមួយនឹង​ Star News ស្របពេល​ភាព​យន្ត​ខ្នាត​ធំ​ថ្មី​មាន​ចំណងជើង​ថា​ "Swing Kids” ដល់​ពេល​ចាក់​បញ្ចាំង​។

សមាជិក​ដែល​បាន​សម្រែក​ម្នាក់​ទៀត​បន្ទាប់​ពី​ Chen និង​ Baekhyun នេះ​ពិត​ជា​រវល់​បំផុត​ទាំង​ការងារ​ជា​តារា​ចម្រៀង​ និង​សម្ដែង ចាប់​តាំង​ពី​ចូល​សិល្បៈ​ជា​ផ្លូវការតាំង​ពី​ខែ​មេសា ឆ្នាំ ២០១២។

នៅពេល​សួរ​ថា៖ "នៅ​ពេល​ណា​ដែល​អ្នក​សម្រាក?” D.O ឆ្លើយ៖ "ឥឡូវ​មាន​ដំណឹង​ល្អ! ឆ្លង​កាត់​ពេល​វេលា​ ៧​ឆ្នាំ​មក​នេះ ខ្ញុំ​ជាប់​ធ្វើ​ការ​រហូត ស្របពេល​សមាជិក​រួម​ក្រុម​ផ្សេង​ទៀត​ បាន​ដើរលេង​សម្រាក​លម្ហែ។ ប៉ុន្តែ​ទីបំផុត​នៅ​ខែ មករា​ ខាង​មុខ​នេះ​ខ្ញុំ​មាន​ពេល​សម្រាក​ដែរហើយ”។

តារា​ចម្រៀង​កើត​ឆ្នាំ ១៩៩៣​នេះ​ បន្ត​ទាំង​រំភើប​ថា៖ "ខ្ញុំ​មិនទាន់​សម្រេច​ថា​នឹង​ទៅ​ណា​ទេ ខ្ញុំ​មិនទាំង​ដឹង​ថា​ គួរ​ធ្វើ​អ្វី​ទៀត។ ប៉ុន្តែ​ Chanyeol បាន​ស្នើ​ថា​ យើង​គួរ​តែ​ដើរ​លេង​ជុំ​គ្នា ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​តប​ចម្លើយ​ទៅ​កាន់​គាត់​នៅ​ឡើយ។ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ដើរ​លេង​ជាមួយ​សមាជិក​ទាំង​អស់ ខ្ញុំ​កំពុង​គិត​ថា​ ​ត្រឹមរយៈពេល​ ៦​ថ្ងៃ​ យើង​អាច​ចំណាយ​ពេល​យ៉ាង​ណា​ឲ្យ​មាន​ន័យ​បំផុត"៕ ​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី