ក្រុម​តេក្វាន់ដូ​ ITF​ បង្ហាញ​សក្ដានុពល​ និង​ភាព​អស្ចារ្យ​របស់​ខ្លួន​ម្សិលមិញ​នៅ​កោះពេជ្រ​

  • 2018-12-11 06:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ឆ្នើម​របស់​តេក្វាន់ដូ​ ITF​ បាន​ឱកាស​ល្អ​សម្ដែង​ក្បាច់គុន​ និង​ស្នៀត​ពិសេសៗ​របស់​ខ្លួន​ ក្នុង​ទិវា​សិទ្ធិមនុស្ស​ខួប​លើក​ទី៧០​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ នា​ព្រឹក​ម្សិលមិញ​នេះ។​ ក្រោម​ក្រសែភ្នែក​សម្ដេច​ សាយ​ ឈុំ​ និង​ភ្ញៀវ​កិត្តិយស​រាប់​រយ​នាក់។​

ទិដ្ឋភាពពេលសម្ដែង

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ និង​ជា​អ្នក​ដឹកនាំ​ការ​សម្ដែង​នោះ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ខាង​លើ​នេះ​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​ក្រុម​កីឡា​តេក្វាន់​ដូ​ ITF ​ កម្ពុជា​ ដែល​បាន​អញ្ជើញ​ឲ្យ​បង្ហាញ​នៅ​សមត្ថភាព​របស់​កីឡាករ​ឆ្នើម​ៗ​របស់​ខ្លួន​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ និង​ចូលរួម​ផង។​

ទិដ្ឋភាពពេលសម្ដែង

ម្ចាស់​មេដាយ​លំដាប់​អន្តរជាតិ​ខាង​លើ​នេះ​បន្ថែម​ថា​ នេះ​ជា​សកម្មភាព​សំខាន់ៗ​របស់​សហព័ន្ធ​តេក្វាន់​ ITF​ នា​បំណាច់​ឆ្នាំ​២០១៨​ ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ភាព​រីកចម្រើន​ និង​ការ​លូតលាស់​របស់​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ ដែល​បាន​ហ្វឹកហាត់​នា​ពេល​កន្លង​មក។​ ការ​សម្ដែង​នេះ​គឺ​មាន​ការ​បង្ហាញ​ស្នៀត​មេគុន​ ស្នៀត​លោត​ទាត់​ក្ដារ​ ស្នៀត​វ៉ៃ​ជា​គូ​ និង​ក្បាច់​វ៉ៃ​ការពារ​មនុស្ស​នៅ​ជិត​ខ្លួន​ផង​ដែរ។​ ការ​សម្ដែង​នេះ​ទទួល​បាន​ជោគជ័យ​ បន្ទាប់​ពី​ការ​ខំប្រឹង​ប្រែង​ និង​យក​ចិត្ត​ទុកដាក់​របស់​កីឡាករ​ កីឡា​ការិនី​ជិត​៤០​នាក់​នេះ។​

ទិដ្ឋភាពថតរូបជុំគ្នា

បញ្ជាក់​ដែរ​ថា​ នេះ​ជា​លើក​ទី២​ ហើយ​សម្រាប់​សហព័ន្ធ​តេក្វាន់​ដូ​ ITF​ កម្ពុជា​ ដែល​បាន​ចូលរួម​សម្ដែង​បង្ហាញ​ជូន​ថ្នាក់​ដឹកនាំ​ក្នុង​ពិធី​ខួប​លើក​ទី៧០​ នៃ​ទិវា​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ២០១៨​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ៕​

អត្ថបទ៖ នួន ស៊ីណា​