មក​លើក​នេះ​ Bella ត្រូវ​ហ្វេន​កម្ពុជា Surprise ដាច់​ផ្ងារ​ពេល​ធ្វើ​រឿង​នេះ​ដាក់

  • 2018-12-11 06:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Bella Ranee បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​ ៣​សៀល​ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​អ្នក​គាំទ្រ​ជា​ច្រើន នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ កាល​ពី​ថ្ងៃទី​ ១០ ខែធ្នូម្សិលមិញ។

វត្តមាន​ជាថ្មី​ម្ដង​ទៀត​នៅ​លើ​ទឹកដី​កម្ពុជា​លើក​នេះ​ Bella រំលេច​សម្រស់​យ៉ាង​ស្រស់​ស្អាត​ ជាមួយ​ឈុត​ខោអាវ​ពណ៌​ផ្កាឈូក​ និង​ស្បែក​ជើង​ប៉ាតា អម​ដោយ​ទឹក​មុខ​ញញឹម​ប្រិមប្រិយ​ បង្ហាញ​ភាព​រីករាយ​មក​កាន់​អ្នក​គាំទ្រ​កម្ពុជា​ទាំង​អស់។

ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​នោះគឺ​ ក្រុមអ្នកគាំទ្រ​តារា​ស្រី​រូបនេះ​នៅ​កម្ពុជា​ បាន​ Surprise នាង​នូវ​នំខួបកំណើតពណ៌ផ្កាឈូក​គួរ​ឲ្យ​ភ្នែក។ ទឹក​មុខ​ម្ចាស់​ខួប​នៅ​ពេល​នោះ​ពិត​ជា​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាង​រំភើប​កម្រិត​ណា។ ទោះ​បី​ខួប​នៅ​ថ្ងៃ​ទី​ ២៤ ខែធ្នូឯណោះ​ ប៉ុន្តែ​យ៉ាងណា​នេះ​ជា​ពេល​វេលា​កម្រ​ ហើយ​កាន់​តែ​សំខាន់​ ហ្វេនៗ​អាច​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ផ្ទាល់។

ដោយ​ឡែក​ពេល​និយាយ​ ក្នុង​ពេល​ចូលរួម​កម្មវិធី​ពេល​យប់ Bella ក៏​បាន​ទម្លាយ​អារម្មណ៍​ពិត​ថា​ នាង​កក់ក្ដៅ​បំផុត ហើយ​រំភើប​រីករាយ​នឹង​ការ​ស្វាគមន៍​របស់​អ្នក​គាំទ្រ​ទាំង​អស់​ចំពោះ​នាង​ណាស់៕

អត្ថបទ៖ យី សុធារី