មក​ស្គាល់​ឈ្មោះ​បញ្ញវន្ត​ទាំង​១៥​រូប​ សុទ្ធតែ​ជើង​ខ្លាំង​ នឹង​បង្ហាញ​​បទពិសោធន៍ យក​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស

  • 2018-12-11 05:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​នៅតែ​ជា​ក្ដី​ស្រមៃ​ នៃ​សិស្ស​និស្សិត​គ្រប់​រូប។ ដើម្បី​ជំរុញ​ការ​រៀបចំ​ខ្លួន​ក្នុង​ការ​ចាប់​យក​អាហារូបករណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ​អតីត​និស្សិត​អាហារូបករណ៍​១៥​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​នៅ​បរទេស នឹង​ត្រលប់​មក​ចូល​ខ្លួន​បក​ស្រាយ និង​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​ចាប់​យក​អាហារូបករណ៍​ទៅ​កាន់​សិស្ស​និស្សិត​កម្ពុជា នៅថ្ងៃទី១៥ ធ្នូ ២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា - កូរ៉េ (CKCC) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

ចង់​ដឹង​ទេ​ថា​ អាហារូបករណ៍​ល្បីៗ​របស់​បញ្ញវន្ត​ទាំង​ ១៥រូប ជា​ប្រភេទ​អាហារូបករណ៍​អ្វី​ខ្លះ និង​មក​ពី​ប្រទេស​ណ?

សូមចុចអាន៖ ស្វែង​យល់​ពី​របៀប​ដាក់​អាហារូបករណ៍​ពី​ស្ថានទូត និង​បញ្ញវន្ត​ជាច្រើន​រូប​ ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​៧ នា​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ!

នៅ​ក្នុង​សន្និសីទ​អាហារូបករណ៍​លើក​ទី​ ៧​នេះ អតីត​សិស្ស​អាហារូបករណ៍ រួម​ជាមួយ​វត្តមាន​ស្ថាន​ទូត និង​ស្ថាប័ន​ផ្ដល់​អាហារូបករណ៍​ធំៗ នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ដំណើរ​ នៃ​ការ​ស្នើ​សុំ​អាហារូបករណ៍ មុខ​វិជ្ជា​ប្រលង របៀប​បំពេញ​បែប​បទ លក្ខខណ្ឌ​ និង​តម្រូវ​ការ​អាហារូបករណ៍​ល្បីៗ តិចនិក​ក្នុង​ការ​សរសេរ​សំណេរ​អំពី​ខ្លួន​ឯង(Personal Statement) គម្រោង​សិក្សា(Study Plan) និង​ព័ត៌មាន​លម្អិត​ដើម្បី​ត្រៀម​សម្ភាសន៍។

ក្នុង​នោះ​ផង​ដែរ នឹង​មាន​ការ​បក​ស្រាយ​លម្អិត​អំពី​អាហារូបករណ៍​ល្បីៗ​ដែល​ផ្ដល់​មក​និស្សិត​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ  អាហារូបករណ៍​ដែល​ផ្ដល់​អោយ​សិស្ស​និស្សិត​អន្តរជាតិ​នៅ​ទូទាំង​សកលលោក ​និង​អាហារូបករណ៍​ដែល​ផ្ដល់​ដោយ​ផ្ទាល់​ពី​សាកលវិទ្យាល័យ​នៅ​បរទេស។

សំបុត្រ​ចូលរួម​មាន​តម្លៃ​ត្រឹម ៦ដុល្លារ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​​១៤ ធ្នូ ២០១៨ និង ៧​ដុល្លារ ក្នុង​ថ្ងៃ​ទី​១៥ ធ្នូ ២០១៨។ កម្ម​វិធី​នេះ​រៀប​ចំ​ដោយ ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភ​ធំ​ដោយ​ថ្នាំ​ពណ៌​ជាតិ និង សហការ​ឧបត្ថម្ភ​ដោយ IDP។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​មក​កាន់​ផេក Scholarship Conference Anussa ឬ ទូរសព្ទ​លេខ 012 230 140

Facebook Event: សន្និសីទ​អាហារូបករណ៍​លើក​ទី៧

សូមទស្សនាវីដេអូ: សន្និសីទ​អាហារូបករណ៍​លើក​ទី៧

 

អត្ថបទ៖ ដៃគូសហការ