មកដឹង របស់ទាំង ៧ គួរដាក់តាំងលើតុការិយាល័យ ដើម្បីបង្កើនផលិតភាពការងារ

  • 2018-12-11 07:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ការិយាល័យ​ភាគ​ច្រើន អ្នក​ធ្វើ​ការ​តែង​ទទួល​បាន​អ៊ីម៉ែល និង​សារ​ជូន​ដំណឹង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​ការ​ងារ​របស់​ខ្លួន។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង​ធ្វើ ដើម្បី​កាត់​បន្ថយអារម្មណ៍​តាន​តឹង និង​ស្ដ្រេស​ពេល​កំពុង​ធ្វើ​ការ។

ខាងក្រោម​នេះ គឺ​ជារបស់ទាំង ៧ គួរដាក់តាំងលើតុការិយាល័យ ដើម្បីបង្កើនផលិតភាពការងារ ៖

១. ដបទឹក

ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ពេញ​មួយ​ថ្ងៃ គឺ​ជា​កត្ដា​សំខាន់​ដើម្បី​រក្សា​ផលិតភាព និង​ការ​ផ្ដោត​ទៅ​លើ​ការ​ងារ។ ៨០% នៃ​ខួរ​ក្បាល​របស់​មនុស្ស​យើង​គឺ​ជា​ទឹក ខណៈ​ពេល​ដែល​រាងកាយ​របស់​យើង ៦៥% គឺ​ទឹក ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ជា​ចាប់​បាច់។

២. ប្រតិទិន

ការ​ព្យួរ​ប្រតិទិន​លើ​ជញ្ជាំង ឬ​ដាក់​តាំង​លើ​តុការិយាល័យ អាច​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​បង្កើន​ផលិតភាព​ក្នុង​ការ​ងារ។ ប្រតិទិន​នឹង​ជួយ​រំលឹក​អ្នក​ពី​ការងារ​ដែល​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​មុន​ថ្ងៃ​កំណត់ ដូច្នេះ​វា​ត្រូវ​តែ​នៅ​ជិត​ភ្នែក​ដែល​អ្នក​អាច​នឹង​ងាយ​ស្រួល​មើល។ លើស​ពី​នេះ វា​ក៏​ជួយ​កាត់​បន្ថយ​ស្ត្រេស​ពី​ការ​រក​នឹក​ថ្ងៃ​ខែ​ដែល​ត្រូវ​សម្រេច​កិច្ចការ​ផង​ដែរ។

៣. រុក្ខជាតិលើតុ

រុក្ខជាតិអាចមានឥទ្ធិពលគួរឱ្យភ្ញាក់ផ្អើលទៅលើអ្នកធ្វើការនៅក្នុងការិយាល័យ។ តាម​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ដំណើរ​ការ​ចង​ចាំ​របស់​បុគ្គលិក​អាច​កើន​ឡើង​រហូត​ដល់ ១៥%​ដែល​ជា​ជំនួយ​ខ្លាំង​ដល់​ផលិតភាព​ការងារ។ បុគ្គលិក​អាច​ដាក់​តាំង​រុក្ខជាតិ​ផ្សេង​ៗ​លើ​តុ​របស់​ខ្លួន ឬ​ខាង​ក្រុមហ៊ុន​ជា​អ្នក​ជួយ​ដាក់​តាំង​រុក្ខជាតិ​ទាំង​នោះ​នៅ​ជុំវិញ​ការិយាល័យ។

៤. ទូរស័ព្ទក្រុមហ៊ុន

នៅ​ពេល​ដែល​អ្នក​មាន​ទូរស័ព្ទ​ក្រុមហ៊ុន​នៅ​ក្បែរ​ដៃ អ្នក​នឹង​មិន​សូវ​រវីរវល់​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ដូច​ជា​ការ​ប្រើប្រាស់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​នោះ​ទេ។ អ្នក​នឹង​បែរ​មក​ផ្ដោត​លើ​ការងារ​ជា​ជាង​បញ្ហា​ផ្សេង​ៗ​របស់​ខ្លួន​ដែល​មិន​ពាក់ព័ន្ធ លើក​លែង​តែ​ករណី​បន្ទាន់​ចាំ​បាច់​ប៉ុណ្ណោះ។

៥. កាសត្រចៀក

ជាការពិតណាស់ សម្រាប់អ្នកខ្លះការស្តាប់តន្រ្តី អាចជួយបង្កើនផលិតភាពការងារ ខណៈពេលដែលអ្នកខ្លះ​ទៀត បែរ​ជា​គិត​ថា​វា​ជា​ការ​រំខាន​ទៅ​វិញ។ សប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា តន្ត្រីពិតជាអាចជួយបង្កើនផលិតភាពជាពិសេសនៅពេលដែលមានភារកិច្ចច្រើន និងច្រំដែលដូចជាការឆ្លើយតបអ៊ីមែលច្រើនជាដើម។ ដូច្នេះនៅពេលណាដែលអ្នកប្រឈមមុខនឹងការងារដែលរវល់និងគួរឱ្យធុញទ្រាន់ សូមដោតកាសស្តាប់ត្រចៀករបស់អ្នក ហើយជ្រើសរើសបទចម្រៀងដែលអ្នកពេញចិត្ត។

៦. សៀវភៅកត់ត្រា

មិនថា​អ្នក​អង្គុយ​នៅ​តុការិយាល័យ ឬ​ក្នុង​កិច្ច​ប្រជុំ​ជា​ភ្ញៀវ​នោះទេ អ្ន​កគួរ​តែ​មាន​សៀវភៅ​កត់​ត្រា​តាម​ខ្លួន​ជាប់​ជា​និច្ច ដើម្បី​កត់​ទុក​ទិន្នន័យ​ដែល​សំខាន់​ៗ​ជា​ជាង​ការ​ភ្លេច​នៅ​ពេល​ក្រោយ។ ផលិតភាពនឹងត្រូវបានបង្កើនឡើងនៅពេលដែលអ្នកនឹងចំណាយពេលតិចដើម្បីព្យាយាមចងចាំរឿង​ដែល​អ្ន​កមិន​បាន​កត់ត្រា​ទុក។

៧. កៅអីដែលផ្ដល់ភាពងាយស្រួល

សម្រាប់បុគ្គលិកការិយាល័យទាំងអស់ ចំណាយ​ពេល​ភាគ​ច្រើន​របស់​ខ្លួន​អង្គុយ​លើ​កៅ​អី​ក្នុង​ការិយាល័យ។ ការអង្គុយយូរអាចបណ្ដាលឲ្យ​មាន​បញ្ហាសុខភាព ជាពិស្រសបើយើងមិនអង្គុយមិនបាន​ត្រឹម​ត្រូវ ឬមានកៅអីការិយាល័យ​ដែល​មិន​អាច​ទ្រទ្រង់​យើង​បាន​ត្រឹម​ត្រូវ។ ដូច្នេះ​ការ​ជ្រើស​រើស​កៅ​អី​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ផលិតភាព​ការងារ​របស់​បុគ្គលិក៕

អត្ថបទពេញនិយម