មង្គលការកូនមហាសេដ្ឋីឥណ្ឌាស្អែកនេះ នឹងចំណាយលុយច្រើនបំផុត មិនធ្លាប់មានពីមុនមក

  • 2018-12-11 07:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០១៨ ស្អែកនេះ កូន​ស្រី​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani នឹង​ត្រូវ​រៀប​មង្គលការ ជាមួយ​នឹង​កូន​ប្រុស​មហាសេដ្ឋី​ឥណ្ឌា Ajay Piramal។

កូនកំលោះ Anand (ឆ្វេងដៃ) និង កូនក្រមុំ Isha (ស្តាំដៃ)

ពិធី​មង្គលការ​រវាង​កូន​ស្រី​មហាសេដ្ឋី​ប្រេង និង​ទូរគមនាគមន៍​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅ​អាស៊ី ឈ្មោះ Isha ជាមួយ​នឹង​កូនប្រុស​មហាសេដ្ឋី​ឧស្សាហកម្ម ឈ្មោះ Anand នឹង​ត្រូវ​ចំណាយ​លុយ​ប្រមាណ​ជា ១០០លាន​ដុល្លារ​ឯណោះ។ នាង Isha គឺ​ជា​កូន​ដំបូង​របស់​លោក Mukesh Ambani ដែល​នឹង​ត្រូវ​រៀប​មង្គលការ។

ភ្ញៀវកិត្តិយស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​មង្គលការ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Udaipur នៃ​ប្រទេស​ឥណ្ឌា មាន​ចាប់​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ ដូចជា Beyonce រហូត​ដល់​អ្នកនយោបាយ​អាមេរិក Hillary Clinton និង មហាសេដ្ឋី​ជំនួញ Henry Kravis ជាដើម។

នាង Isha (ឆ្វេងដៃ) ថតជាមួយ លោកស្រី Hillary Clinton (កណ្តាល)

គួរ​បញ្ជាក់​ថា ចំនួន​ភ្ញៀវកិត្តិយស​ដែល​ត្រូវ​ចូលរួម​ពិធី​ខាង​លើ​មាន​ច្រើន​ខ្លាំង រហូត​ធ្វើ​ឲ្យ​មហាសេដ្ឋី​ខាងលើ​កក់​សណ្ឋាគារ​លំដាប់ ៥ យ៉ាងហោចណាស់ ៥អគារ​ដើម្បី​ទទួល​ភ្ញៀវ។ មិនតែប៉ុណ្ណោះ ពួកគេ​នឹង​រៀបចំ​ជើង​ហោះហើរ​ជាង ១០០ ដើម្បី​ដឹក​ភ្ញៀវកិត្តិយស​ទៀត​ផង។

យ៉ាងណាមិញ ក្រោយ​ចប់​ពិធី​មង្គលការ គូ​ស្វាមីភរិយា​ថ្មីថ្មោង​ខាង​លើ នឹង​ត្រូវ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​វិមាន​តម្លៃ ៦៤លានដុល្លារ​របស់​ពួកគេ នៅ​ឯ​ទីក្រុង Mumbai៕

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សេង ឡុង