Messi វៀតណាម​មិន​ព្រឺ​សំឡេង​អ្នក​គាំទ្រ​ម៉ាឡេស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Suzuki Cup ជើង​ទី​១

  • 2018-12-11 07:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ម៉ាឡេស៊ី​ប្រមាណ​ជាង​៨​ម៉ឺន​នាក់​​នឹង​បង្កើត​ជា​សំឡេង​កងរំពង​នា​កីឡដ្ឋាន Bukit Jalil ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បង្ក​ជា​ភាព​ភ័យ​ខ្លាច​ដល់​ជម្រើស​ជាតិ​វៀតណាម​ ក្នុង​ការ​ប្រកួត​ជើង​ទី​១​ ពាន AFF Suzuki Cup ២០១៨​នៅ​រាត្រី​នេះ។

យ៉ាងណាមិញ ​កីឡាករ Nguyen Cong Phuong (Messi វៀតណាម) ដែល​ជា​ជម្រើស​ជាតិ​របស់​វៀតណាម​បាន​បញ្ជាក់​ថា វា​គ្មាន​បញ្ហា​ចោទ​មក​លើ​ក្រុម​ខ្លួន​ឡើយ។ “នេះ​មិនមែន​ជា​លើក​ដំបូង​ដែល​ពួក​យើង​ប្រកួត​ក្រៅ​ដី​ ដូច្នេះ​​វា​មិនមែន​ជា​បញ្ហា​​ធំដុំ​​នោះ​ទេ។ ពួក​យើង​ធ្លាប់​លេង​​ក្នុង​ការ​ប្រកួត​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ ដូច្នេះ​ពួក​យើង​គ្មាន​សម្ពាធ​នោះ​ទេ”។ សម្ដី Cong Phuong។

ការ​ប្រកួត​រវាង​​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​និង​វៀតណាម​​ត្រូវ​រៀបចំ​ប្រកួត​ម៉ោង​៧:៤៥​នាទី​យប់​នេះ។ ប្រកួត​ជើង​ទី​ពីរ​​នឹង​ត្រូវ​​លេង​នៅ​ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស​វៀតណាម​វិញ​ម្ដង។ ម៉ាឡេស៊ី​បាន​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​​ដោយ​បាន​យក​ឈ្នះ​លើ​​ជម្រើស​ថៃ ខណៈ​វៀតណាម​ឈ្នះ​ហ្វីលីពីន៕ ​​

ប្រភព៖ AFF Suzuki Cup   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី