សមាជិក SHINee នាំគ្នាទៅជូនដំណើរ Onew ដល់ក្លោងទ្វារចូលបន្ទាយទាហាន
- 2018-12-11 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិក SHINee នាំគ្នាទៅជូនដំណើរ Onew ដល់ក្លោងទ្វារចូលបន្ទាយទាហាន
ចន្លោះមិនឃើញ
សមាជិករួមក្រុម SHINee ទាំងអស់បាននាំគ្នាជូនដំណើរ មេក្រុមរបស់ខ្លួនចូលទាហាន មុនបែកគ្នា។
Onew មេក្រុម SHINee បានចូលធ្វើជាទាហានជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ដោយស្ងាត់ស្ងៀមបំផុត ពោលមិនមានវត្តមានអ្នកគាំទ្រឡើយ។ នេះក៏ដោយសារ លោកចង់ឲ្យដំណើរឃ្លាតទៅបម្រើជាតិស្ងប់ស្ងាត់បែបនេះហើយ ទើបមិនមានរូបពេលលោកចូលបន្ទាយ ត្រូវបានផ្សព្វផ្សាយលើអ៊ីនធើណិត។ ទោះជាលោកចង់រក្សាសភាពស្ងៀមស្ងាត់យ៉ាងណាក្ដី ក៏ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅតែផ្ដល់កម្លាំងចិត្តពីចម្ងាយដែរ។
ជាការពិត បើងាកទៅសមាជិករួមក្រុមរួមមាន Key, Minho និង Taemin ក៏ត្រួវបានគេប្រទះឃើញថាបានទៅ ជូនដំណើរ Onew ដល់ច្រកចូលបន្ទាយទាហានដែរ។ ជាមួយគ្នានោះ ពួកគេក៏មិនភ្លេចថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
Onew បានចូលជាទាហានជាផ្លូវការ នៅថ្ងៃទី ១០ ខែធ្នូ ពោលគឺនៅមុនថ្ងៃកំណើតរបស់លោក ៤ថ្ងៃ។ លោកនឹងត្រូវបំពេញកាតព្វកិច្ចសំខាន់នេះរយៈពេល ២១ខែ ហើយបើតាមកាលកំណត់ លោកនឹងបញ្ចប់វាជាស្ថាពរនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០៕