ពាន​ស្វាយរៀង​ខាប់ ​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ

  • 2018-12-11 07:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ ស្វាយ​រៀង​ ខាប់​ លើក​ទី​៤​ ឆ្នាំ​២០១៨ ​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

លទ្ធផល​ក្នង​សប្តាហ៍​កន្លង​ទៅ​ មាន​ដូច​ខាង​ក្រោម​៖​

ថ្ងៃសៅរ៍​ ទី​០៨ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​

ក្លឹប​កីឡា​ពូប្រុស​ជីភូ ​០-៣ ​យុវជន​ស្រុក​ស្វាយជ្រំ​

Blue Dragon ​៥-១ ​រាជសីហ៍​ផ្សារ​ថូម៉ាក់​

ធារី​បាវិត​ ១-២ ​សៀង​ហៃ​រីសត្ស​ FC​

អធិការ​នគរ​បាល​ក្រុង​បាវិត​ ១០-១ ​ChongPrek ​FT​

ថ្ងៃ​អាទិត្យ​ ទី​០៩ ​ខែ​តុលា ​ឆ្នាំ​២០១៨​

សសយក ​ស្រុក​រមាស​ហែក ​៦-១ ​រដ្ឋាករ​ទឹក​ស្វាយ​រៀង​

លីង​គួយ​ FC ​៤-៦ ​សសយក ​ក្រុង​បាវិត​

អគ្គិសនី​ស្វាយរៀង​ ២-៤ ​សុភក្តិ​ ម៉ូទ័រ​ FC​

Panda FC ៣-៦ សសយក ក្រុងស្វាយរៀង

ក្រុម​បាល់ទាត់​ដែល​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​បន្ត​ ចំនួន​៨​ក្រុម ​រួមមាន៖​ សសយក​ ក្រុង​បាវិត​, សសយក​ ក្រុង​ស្វាយ​រៀង​, សសយក​ ស្រុក​រមាស​ហែក​, ​យុវជន​ស្រុក​ស្វាយជ្រំ​, ​អធិការ​នគរ​បាល​ក្រុង​បាវិត,​ សុភក្តិ ​ម៉ូទ័រ ​FC, ​Blue​ Dragon ​និង​សៀង​ហៃរីសត្ស FC ។ ក្រោយ​ចាប់​ឆ្នោត​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​រួម​មាន​៖

សៀងហៃរីសត្ស​ FC ​ប្រកួត​ជាមួយ​ អធិការ​នគរបាល​ក្រុង​បាវិត​

យុវជន​ស្រុក​ស្វាយ​ជ្រំ​ ប្រកួត​ជាមួយ​ សសយក ​ស្រុក​រមាស​ហែក ​

សសយក​ ក្រុង​ស្វាយរៀង ​ប្រកួត​ជាមួយ​ សសយក​ ក្រុងបាវិត​

Blue Dragon ​ប្រកួត​ជាមួយ ​សុភក្តិ ម៉ូទ័រ FC ។

ដោយ​ការ​ប្រកួត​វគ្គ១/៤ ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី១​៥​និង​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ពាន​រង្វាន់​ស្វាយ​រៀង​ខាប់ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៣ ដោយ​មាន​ការ​ផ្ដួចផ្ដើម​ពី​សំណាក់ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយរៀង៕

អត្ថបទ៖ មុន្នីរម្យ