ថៃ នៅតែជាប់លេខ១ ប្រទេសសម្បូរគ្រោះថ្នាក់ចរាចរបំផុតនៅអាស៊ី

  • 2018-12-11 08:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​បំផុត​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក World Health Organization (WHO) បង្ហាញ​ថា បញ្ហា​សុវត្ថិភាព​ចរាចរ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ទាន់​មាន​ការ​ប្រសើរ​ឡើង​ខ្លាំង​នៅ​ឡើយ​ទេ។

របាយការណ៍​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ថា អត្រា​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន ៣២,៧នាក់​ក្នុង​ចំណោម​១ម៉ឺន​នាក់ ប្រសើរ​ជាង​ឆ្នាំ២០១៥ ដែល​មាន​ចំនួន ៣៦,២នាក់​ក្នុង​ចំណោម​១ម៉ឺន​នាក់ ធ្វើ​ឲ្យ​ថៃ​នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី ខណៈ​ចំណាត់​ថ្នាក់​សកល​គឺ លេខ៦។

របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន មាន​ផ្ទុក​ទិន្នន័យ​ពី​ប្រទេស​ចំនួន ១៧៥ បាន​ប្រមាណ​ថា ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស ជា​មធ្យម​ចំនួន ២២ ៤៩១នាក់​បាន​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ប្រទេស​ថៃ។

យ៉ាងណាមិញ ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​នៅ​អាស៊ីអាគ្នេយ៍​របស់​យើង ប្រទេស​វៀតណាម​បាន​ឈរ​នៅ​លំដាប់​លេខ២ ជាមួយ​នឹង​អត្រា​អ្នក​ស្លាប់ ២៦,៤នាក់ និង ម៉ាឡេស៊ី ជាប់​លេខ៣ ជាមួយ​អត្រា​អ្នក​ស្លាប់ ២៣,៦នាក់។ សិង្ហបុរី នៅ​តែ​រក្សា​តំណែង​ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត ជាមួយ​នឹង​អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ត្រឹមតែ ២,៨នាក់​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី