The Sound Initiative បង្ហាញទឹកដៃពន្លកថ្មីលើវិស័យតន្រ្តី

  • 2018-12-11 09:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Sound Initiative (TSI) សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ព្រូដិនសល​កម្ពុជា បង្កើត​ថ្នាក់​បង្ហាញ​ជា​សាធារណៈ​ដល់​សិល្បករ​វ័យ​ក្មេង​នៅ​កម្ពុជា​បាន​ទទួលចំណេះ​ដឹង​អំពី​តន្ត្រី​ប្រកប​ដោយ​ផ្លែផ្កា កាល​ពី​ពេលថ្មីៗ​នេះ ដោយ​មាន​លោក Justin Hegburg អញ្ជើញ​មក​ពី LASALLE Singapore ជា​អ្នក​បណ្តុះ​បណ្តាល។

លោក Justin Hegburg ធ្វើបទបង្ហាញជាសាធារណៈ

លោក Justin Hegburg បានឲ្យដឹងថា ទោះជាការបណ្តុះបណ្តាលរយៈពេលខ្លីក៏ពិតមែន តែទទួលលទ្ធផលល្អ ដោយអ្នកចូលរួមទាំងអស់បានចំណាយពេលស្តាប់តន្រ្តី និងជជែកដេញដោលយ៉ាងផុសផុលអំពីតន្រ្តី។ នៅពេលសួរថា លោកយល់យ៉ាងណាអំពីធនធានមនុស្សក្នុងវិស័យតន្រ្តី គ្រូបណ្តុះបណ្តាលខាងលើមានសុទិដ្ឋនិយមថា វិស័យតន្រ្តីនៅកម្ពុជានឹងរីកចម្រើន ព្រោះលោកឃើញយុវជនជំនាន់ក្រោយមានសក្តានុពលលើវិស័យនេះច្រើន។​

ក្រោយ​ឆ្លងកាត់​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​​ខ្លី និង​បិទ​បញ្ចប់​ឆមាស​ទី១​ខាង​មុខ​នេះ The Sound Initiative នឹង​មាន​​រៀបចំ​ការ​ប្រគំ​តន្ត្រី​មួយ ដែល​មាន​ការ​ចូលរួម​សម្តែងពី​តន្ត្រីករ​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​របស់ TSI ដោយ​ពួក​គេ​នឹង​នាំ​នូវ​បទ​ចម្រៀង​ដ៏​ថ្មី​សន្លាង​ដែល​ចេញ​ពី​សា្នដៃ​និពន្ធ​ក្នុង​រយៈពេល​៣​ខែ​កន្លង​មក​នេះ។

កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែធ្នូ ២០១៨

ម៉ោង៖ ៦រសៀល ដល់ ៨យប់

ទីតាំង៖ Java Creative Cafe - Counterspace

លក្ខខណ្ឌចូលរួម៖ បានតែលិខិតអញ្ជើញតែប៉ុណ្ណោះ។

អត្ថបទ៖ ដេត ធន្នី