ហេតុអ្វី ខាន់ ចេសា មាន​មោទនភាព​ ទោះ​ចាញ់វគ្គ៨នាក់ចុងក្រោយ?

  • 2018-12-11 09:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​តាម​ដាន​កីឡា​ប្រហែល​ជា​បាន​ដឹង​ហើយ​អំពី​ជ័យជម្នះ​វគ្គ​១៦​នាក់​ដែល​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ចាន់ ចេសា ផ្តួល​ដៃ​គូ​​ឲ្យ​គោះ​ដៃ​ចុះ​ចាញ់​ ហើយ​​បាន​ឡើង​វគ្គ​៨​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ជើង​ឯក​ជឺជិត​កម្រិត​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ប៉ុន្តែ​បាន​ចាញ់​ប្រកួត​ទី​​២​វគ្គ​៨​នាក់​ចុង​ក្រោយ។

កីឡាការិនី ខាន់ ចេសា

ទោះ​ជា​ចាញ់​នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ ក៏​កីឡា​ការិនី​ខ្មែរ-អាមេរិក ខាន់ ចេសា នៅ​តែ​មាន​អារម្មណ៍​មោទនភាព​ដដែល។ ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ី​របស់​កម្ពុជា​បាន​និយាយ​ថា ៖«ខ្ញុំ​ឈ្នះ​​ប្រកួត​ទី​១​ តែ​ចាញ់​ប្រកួត​ទី​២។ ប៉ុន្តែ​ខ្ញុំ​នៅ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ចាញ់​ធ្លាក់​ចេញ​ពី​កម្មវិធី​នេះ​ក៏​ដោយ»។

ចេសា បន្ត​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល​ខ្ញុំ​ជា​កីឡា​ការិនី​ក្មេង​ជាង​គេ​ និង​លំដាប់​លេង​រៀង​ក៏​ទាប​ជាង​គេ។ ខ្ញុំ​បាន​បង្ហាញ​ថា វា​គ្មាន​បញ្ហា​​ទេ​រឿង​អាយុ​ បើ​យើង​ហាត់​ខ្លាំង​ ហើយ​បន្ត​ផ្តោត​លើ​គោល​ដ៏ យើង​នឹង​​នឹង​អាច​សម្រេច​គោល​ដៅ។ នេះ​ជា​បទ​ពិសោធ​មួយ​ដ៏​អស្ចារ្យ​។

បើ​ក្រឡេក​មើល​​​កីឡា​ការិនី​១៦​នាក់​ផ្សេង​ទៀត​ឃើញ​ថា សុទ្ធ​តែ​មាន​ចំណាត់​ពិភព​លោក​លំដាប់​ខ្ពស់​ៗ ហើយ​មាន​បទ​ពិសោធ​​ច្រើន​ឆ្នាំ​មក​ពី​​ប្រេស៊ីល​ អាមេរិក​ អង់គ្លេស​​ កាណាដា​ជា​ដើម។ ពួក​គេ​សុទ្ធ​តែ​មាន​អាយុ​ច្រើន​ជាង​កីឡា​ការិនី​កម្ពុជា​ ខាន់ ចេសា ដែល​ទើប​ឈាន​ចូល​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី