ស្ថិតិ​ត្រួសៗ​ពី​គូ​សំខាន់​នៅ Champions League យប់​នេះ​

  • 2018-12-11 10:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បញ្ចប់​ពូល​កាន់តែ​ខិត​ជិត​មក​ដល់​ក្នុង​នោះ​ នៅ​យប់​នេះ​នឹង​មាន​ក្រុម​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ Tottenham, Inter, Paris Saint-Germain និង​ Liverpool កំពុង​ស្វែងរក​ឱកាស​ទៅ​វគ្គ​បន្ត​ស្រប​ពេល​ក្រុម​មួយ​ចំនួន​ទៀត​ ស្វែង​រក​កៅអី Europa League។ មុន​ការ​ប្រកួត​មក​ដល់​យើង​ទៅ​មើល​ស្ថិតិ​របស់​គូ​ពិសេស​ៗ​មួយ​ចំនួន​​នៅ​ខាង​ក្រោម៖​​

Barcelona v Tottenham

ចាប់​តាំង​ពី​រដូវ​កាល​ ១៩៧៦-៧៧ មក​ Barcelona លេង​ចាញ់​ក្រុម​អង់គ្លេស​តែ​ម្ដង​គត់​នៅ​៣០​ប្រកួត​ក្នុង​ទឹកដី​ ដោយ​ចាញ់​ Liverpool ១​ទល់​នឹង​២​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៧។​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ស៊ុត​បញ្ចូលទី​ក្រុម​មក​ពី​អង់គ្លេស​២២​គ្រាប់​នៅ​ Champions League ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​ ( Ronaldo បាន​១២​គ្រាប់)។​

Inter v PSV

Inter ចាញ់​២​ ក្នុង​ចំណោម​៥​ប្រកួត​នៅ​ Champions League វគ្គ​ចែក​ពូល​ ក្នុង​ទឹកដី​ (ឈ្នះ​២ និង​ចាញ់​១)។​ Luuk de Jong បាន​ស៊ុត​បញ្ចូល​ទី​៣​ប្រកួត​ចុង​ក្រោយ​នៅ Champions League ឲ្យ​ PSV បើ​ស៊ុត​ចូល​យប់​នេះ​ទៀត​គឺ​នឹង​តាម​ស្មើ​កំណត់ត្រា​ស៊ុត​ចូល​៤​ប្រកួត​ជាប់​គ្នា​ដូច​វីរបុរស​ហូឡង់​ផ្សេង​ទៀត​មាន​ Danny Koevermans និង​ Ruud van Nistelrooy។

Red Star Belgrade v Paris Saint-Germain

PSG មិន​ឈ្នះ​សោះ​ក្នុង​​៤​ប្រកួត​ក្រៅ​ដី​នៅ​ Champions League។ វា​ជា​កំណត់ត្រា​អាក្រក់​បំផុត​របស់​ពួកគេ​គិត​ចាប់​ពី​ឆ្នាំ​២០១២​មក។​ Neymar ធ្វើ​បាន​ Hat trick កាល​ប៉ះ​ Red Star​ ជើង​ទី​មួយ​។​ កីឡាករ​ដែល​ធ្វើ​បាន​ Hat trick ២​ដង​លើ​ក្រុម​តែ​មួយ​នៅ​ Champions League គឺ Luiz Adriano។

Liverpool v Napoli

Liverpool មិន​ដែល​ចាញ់​នោះ​ទេ​នៅ​១៨​ប្រកួត​ចុង​ក្រោយ​នៅ​ Anfield សម្រាប់​ពាន​ Champions League (ឈ្នះ​១៣ ស្មើ​៥)។​ លើក​ចុង​ក្រោយ​ដែល​ពួកគេ​ចាញ់​ក្នុង​ទឹកដី​គឺ ទល់​នឹង​ Real Madrid កាល​ពី​ឆ្នាំ​២០១៤។ Mohamed Salah ស៊ុត​បញ្ចូល​ទី​នៅ​ Champions League ៨​គ្រាប់​ ក្នុង​៨​ប្រកួត​នៅ​ Anfield។ មាន​តែ​ Steven Gerrard ប៉ុណ្ណោះ​ដែល​ស៊ុត​​ក្នុង​ទឹកដី​បាន​ច្រើន​ជាង​កីឡាករ​សញ្ជាតិ​អេហ្ស៊ីបរូប​នេះ (១៤​គ្រាប់)៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ វីរ័ត្ន