អាយុ​ជាង ៦០​ឆ្នាំ​ហើយ ទើប​ Sarri មាន​ឱកាស​ដឹកនាំ​ក្លឹប​កំពូលៗ

  • 2018-12-11 13:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​អ្នក​ចាត់ការ​ Maurizio Sarri មិន​មែន​ចេញ​ពី​ថ្នាល​នៃ​ក្លឹប​ណា​មួយ​ទេ​ តែ​គាត់​ជាអ្នកធនាគារ​មួយ​រូប​ តែ​មាន​ចិត្ត​ស្នេហា​វិស័យ​បាល់ទាត់​យ៉ាង​ជ្រាលជ្រៅ។ កាល​ពី​ជាង​ ៣០​ឆ្នាំ​មុន​ គាត់​ធ្វើ​ការ​ជា​អ្នក​ធនាគារ​បណ្ដើរ​ និង​ ជា​កីឡាករ​មិន​អាជីព​ម្នាក់ ហើយ​គាត់​បាន​កាន់​ក្លឹប​ដំបូង​នៅ​លីគ​ទី ៨​ របស់​អ៊ីតាលី។

លុះ​ឆ្នាំ ១៩៩១ គាត់​ក៏​កាន់​ក្លឹប​ក្នុង​លីគ​លំដាប់​ទី ៧ ហើយ​ជួយ​ឲ្យ​ក្លឹប​នោះ​ឡើង​ទៅ​លីគ​ទី ៦​ក្នុង​រយៈពេល​ ២​ឆ្នាំ។ ដើម​ទសវត្ស​ឆ្នាំ ២០០០​ Sarri ឈប់​ពី​ការងារ​ជា​ធនាគារ​ដាច់​ស្រេច​ ហើយ​ក៏​ចូល​ខ្លួន​ក្នុង​បាល់ទាត់​ពេញ​លេញ​តែ​ម្ដង​។ ក្រោយ​មក​គាត់​មាន​ឱកាស​ដឹក​នាំ​ក្លឹប​ក្នុង​លីគ​លំដាប់​ ៤ និង​ជួយ​ក្លឹប​របស់​លោក​ឲ្យ​ឡើង​លីគ​ទី ៣​ ក្នុង​រយៈពេល​តែ​ប្រមាណ​ឆ្នាំ​ប៉ុណ្ណោះ។

ក្នុង​ឆ្នាំ ២០១២​ អាជីព​របស់​លោក​បាន​ចាប់​ផ្ដើម​ប្រែប្រួល​យ៉ាង​ខ្លាំង​ ដោយ​លោក​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្នុង​ក្លឹប​ Empoli ដែល​កាល​នោះ​ស្ថិត​ក្នុង​ Serie B។ គាត់​ក៏​ជួយ​ឲ្យ​ក្លឹប​ឡើង​ Serie A ក្នុង​រដូវកាល​ ២០១២/១៣ ពេល​ដែល​លោក​មាន​អាយុ ៥៥​ឆ្នាំ​ទៅ​ហើយ។

៣​ឆ្នាំ​ក្រោយ​ លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប​ Napoli ហើយ​ជួយ​ឲ្យ​ក្លឹប​ឈរ​លេខ​ ២ ឬ លេខ​ ៣ ក្នុង​អំឡុង​ដែល​គាត់​បាន​ដឹកនាំ​។ រហូត​ដល់​ឆ្នាំ ២០១៨​នេះ​ លោក​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ក្លឹប​ Chelsea ក្នុង​លីគ​កំពូល​អង់គ្លេស​ពេល​ដែល​លោក​មាន​អាយុ​ ៥៩​ឆ្នាំ​ទៅ​ហើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម