១គ្រាប់របស់ Salah បញ្ជូន Liverpool ទៅវគ្គ១៦ក្រុមចុងក្រោយ

  • 2018-12-11 22:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បាល់នៅវគ្គទីមួយនាទី៣៤របស់ Mohamed Salah បានធ្វើឲ្យ Liverpool យកឈ្នះ Napoli ១ទល់នឹង០ ហើយបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២នៃពូល C។

មុនការប្រកួតនេះក្រុមរហស្សនាមថាហង្សក្រហមត្រូវការជ័យជម្នះបិទសូន្យមិនឲ្យគូប្រកួតស៊ុតចូលបានដើម្បីមានឱកាសទៅវគ្គបន្តហើយទីបំផុតពួកគេអាចធ្វើបានដោយយកឈ្នះក្នុងលទ្ធផល១-០ យ៉ាងប្រផុតប្រផើយ។ អ្នកចាំទីដៃទីមួយ AlissonBecker បានក្លាយជាវីរបុរសជួយសង្គ្រោះបាល់មួយជើងមុខទីពីការស៊ុតនៅចុងម៉ោងរបស់កីឡាករក្រុម Napoli។

ជាក់ស្ដែងទាំង Liverpool និង Napoli មានពិន្ទុ និងគ្រាប់សំណល់ស្មើគ្នា ហើយមើលលើលក្ខខណ្ឌ Head to Head ក៏ឈ្នះ ១-០ ដូចគ្នាទៀត ប៉ុន្តែក្រុមលោក Jurgen Klopp មានប្រៀបត្រង់គ្រាប់ស៊ុតចូលទីគូប្រកួតច្រើនជាង ពី៥ប្រកួតកន្លងមក។​ លទ្ធផលមួយគូទៀតគឺ Paris Saint Germain យកឈ្នះ Red Star ៤-១៕

អត្ថបទ៖ វីរ័ត្ន