Samsung ជាន់​កែង​ខ្លួន​ឯង ពេល​ប្រកាស​ចេញ​ Galaxy A8s

  • 2018-12-12 01:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy A8s ដែល​ប្រកាស​ចេញ​កន្លង​ទៅ​នេះ​គឺ​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​មាន​បង្កប់​កាមេរ៉ា​ Selfie លើ​អេក្រង់ ហើយ​វា​ក៏​ជា​ស្មាតហ្វូន​ដំបូង​បំផុត​របស់​ Samsung ដែល​មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm។

អវត្តមាន​រន្ធ​ដោត​កាស​នេះ​ ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​ដល់​ពេល​កន្លង​ទៅ​ដែល​ Samsung ​ធ្លាប់​បាន​រិះគន់​ iPhone រឿង​ដក​រន្ធ​កាស​ 3.5 mm នេះ។ ជាក់ស្ដែង​ពេល​ឈរ​លើ​ឆាក​ប្រកាស​ Galaxy Note 7 នៅ​ឆ្នាំ ២០១៦ នាយក​ជាន់​ខ្ពស់​របស់​ Samsung លោក​ Justin Denison បាន​​ដៀមដាម​ iPhone 7 ដែល​គ្មាន​រន្ធ​កាស​ 3.5 mm។

ដើម​ឆ្នាំ​នេះ​ Samsung ក៏​បាន​​បញ្ឈឺ​ iPhone X លើ​ចំណុច​ដែល​គ្មាន​រន្ធ​កាស​ ក្នុង​វីដេអូ​ "Ingenius" ដែល​ផ្សព្វផ្សាយ​ពី​ Galaxy S9។ ខណៈ​ដែល​ចចាមអារ៉ាម​ចេញ​ផ្សាយ​ថា​ Galaxy S10 នឹង​នៅ​តែ​មាន​រន្ធ​កាស​នេះ វា​អាច​ជា​ស្មាតហ្វូន​ចុង​ក្រោយ​របស់​ Samsung ដែល​មាន​រន្ធ​កាស​នេះ។

កាល​ពី​ខែ​តុលា​វិបសាយ​កូរ៉េ​ខាង​ត្បូង​ ETNews បាន​និយាយ​ថា​ Samsung កំពុង​ពិចារណា​លើ​ការ​​ដក​រន្ធ​កាស​ 3.5 mm ចេញ​ពី Galaxy Note 10 និង Galaxy S11៕​​

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម