អាស៊ានត្រូវការជ្រើសរើសនិស្សិតកម្ពុជាក្នុងឱកាសពិសេស ភ្ជាប់នឹងលក្ខខណ្ឌងាយៗ

  • 2018-12-12 02:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ប្រកាស​ជ្រើសរើស​យុវជន​ចំនួន​ ១២រូប​ ដើម្បី​ចូលរួម​សន្និសីទ​និស្សិត​អាស៊ាន​ និង​ជប៉ុន ​ដែល​ជា​គម្រោង​មួយ​នៃ​កម្មវិធី​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​យុវជន​អាស៊ីបូព៌ា និង​ជប៉ុន ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១៨-២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ​។

​សម្រាប់​បេក្ខជន និង​បេក្ខនារី​មាន​បំណង​ចូលរួម​ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖

  • ត្រូវ​មាន​អាយុ​ចាប់​ពី​ ១៨​ទៅ ៣៥ឆ្នាំ​ (កំពុង​សិក្សា​ ឬបញ្ចប់​មហាវិទ្យាល័យ​)
  • ចេះ​ភាសា​អង់គ្លេស​អាច​ប្រជុំ​អនឡាញ​មុន​ចេញ​ដំណើរ​ និង​បំពេញ​សំណួរ​ស្ទង់​មតិ​ក្រោយ​ពេល​ចូលរួម​កម្មវិធី​
  • គោរពវិន័យ​ល្អ​ មាន​បុគ្គលិក​លក្ខណៈ​ល្អ​ ចេះ​ចែក​រំលែក​ និង​ក្រេប​ចំណេះដឹង​ពី​កម្មវិធី​
  • ត្រូវ​លះបង់​ពេល​វេលា​សម្រាប់​ការ​ប្រជុំ​ ហ្វឹកហាត់​ និង​ចូលរួម​គ្រប់​សកម្មភាព​នៃ​កម្មវិធី​
  • ជាសិស្ស​ឆ្នើម​ ឬ​ជា​អ្នក​បទពិសោធន៍​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​សាលាឬសហគម​
  • ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ និង​នាវា​នុត្តន៍​
  • មាន​ចំណង់​ចំណូល​ចិត្ត​ខាង​សិល្បៈ​មាន​ចំណេះ​ដឹង​ទូលំទូលាយ​ពី​បញ្ហា​ បរិស្ថាន​ និង​អាស៊ាន​
  • ស្ម័គ្រ​ចិត្ត​ចូលរួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ ដែល​មាន​តម្រូវ​ដោយ​នាយកដ្ឋាន​ និង​អត្តយុវជន​
  • មាន​បងប្អូន​អាយុ​ចន្លោះ​ពី​១០​ ទៅ​១៨ឆ្នាំ​ ចេះ​ភាសា​អង់គ្លេស​ និង​មាន​លទ្ធភាព​ទទួល​យុវជន​យុវជន​ចំនួន​០១រូប​ ឲ្យ​ស្នាក់​នៅ​ហូប​ចុក​ និងរៀន​សូត្រ​ រយៈ​ពេល​០៣ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ២៥ ដល់​ថ្ងៃទី​ ២៧ ខែ​មីនា​ ឆ្នាំ ២០១៩ ខាងមុខ។
  • មាន​លទ្ធភាព​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី
  • មាន​លទ្ធភាព​ចំណាយ​លើការ​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ វត្ថុ​អនុស្សាវរីយ៍
  • មាន​លិខិត​ឆ្លងដែន​រួច​ជាស្រេច​
  • និង​មិន​ធ្លាប់​បាន​ចូលរួម​កម្មវិធិ​រៀប​ចំឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ប្រទេស​ជប៉ុន​ (ក្នុង​ករណី​ដែល​បេក្ខជន​-បេក្ខនារី​ មិន​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កម្មវិធី​ ក្រសួង​នឹង​បញ្ឈប់​មិន​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ដោយ​ឥតលក្ខខណ្ឌ) ។

សូម​បញ្ជាក់​ថា ការ​ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។ នេះ​ជា​លេខ​ទំនាក់ទំនង​ដាក់ពាក្យ​តាមរយៈ៖ ០១២ ៩៣៥ ៣៥៧ ឬ ការិយាល័យរដ្ឋបាលនៃនាយកដ្ឋានយុវជន អគារលេខ ១៥២ មហាវិថីព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត