ខ្លាំង​! UCL រដូវ​កាល​នេះ​មាន​តែ​អង់គ្លេស​ទេ ដែល​មាន​៤​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម

  • 2018-12-12 03:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​ពូល​ A ដល់ D បាន​បញ្ចប់​ការ​ប្រកួត​ទី​៦​របស់​ជា​ស្ថាពរ​ហើយ​កាល​ពី​យប់​មិញ ក្នុង​នោះ​គេ​ក៏​បាន​ឃើញ​ក្រុម​ដែល​ឡើង​និង​ធ្លាក់​រួចរាល់​ដែរ។ ចំពោះ​យប់​នេះ​វិញ​ត្រូវ​ដល់​វេន​ពី​ពូល E ដល់ H ​លេង​ប្រកួត​ចុងក្រោយ​ដើម្បី​រក​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

យ៉ាងណាមិញ​រឿង​ដែល​ពិសេស​ត្បិត​ពូល​មួយ​ចំនួន​ផ្សេង​ទៀត​​មិន​ទាន់​លេង​បង្គ្រប់​ប្រកួត​ទី​៦ តែ​ក្រុម​អង់គ្លេស​ទាំង​​៤ ដែល​ឡើង​មក​លេង​នៅ Champions League រដូវ​កាល​នេះ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទាំង​អស់​។

ប្រកួត​ណាត់​ចុងក្រោយ​យប់​មិញ Spurs ត្រូវ​ប្រទាញប្រទង់​ពិន្ទុ​គ្នា​​​ជាមួយ Inter Milanដើម្បី​មាន​​កន្លែង​ទៅ​វគ្គ​បន្ត។ ជា​លទ្ធផល​ក្នុង​ការ​ប្រកួត Spurs ប្រកួត​ស្មើ​ជាមួយ Barcelona ១-១ ស្របពេល Inter ស្មើ​គ្នាជាមួយ PSV ១-១ ដូច​គ្នា។ លទ្ធផល​បែប​នេះ Spurs និង Inter មាន​៨​ពិន្ទុ​ស្មើ​គ្នា។ តែ Spurs មាន​តែម​ត្រង់​​គិត​លើ Head to Head សម្រាប់​ពីរ​ប្រកួត​ពួក​គេ​ជួប​គ្នា​ក្នុង​ពូល៖

  • Inter ២-១ Spurs
  • Spurs ១-០ Inter (ដោយ​សារ​តែ Spurs រក​បាន​គ្រាប់​ក្រៅ​ដី​ដូច្នេះ​ពួក​​គេ​ជា​អ្នក​ឈ្នះ​មាន​សិទ្ធិ​ទៅ​វគ្គ​បន្ត)។ ​

ចំណែក​ក្រុម​អង់គ្លេស​មួយ​ទៀត Liverpool ក៏​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដែរ ក្រោយ​ឈ្នះ​ក្រុម​ប្រជែង Napoli ១-០។ Manchester City (ពូល​F) Manchester United (ពូលH) មាន​ពិន្ទុ​គ្រប់គ្រាន់​ដូច​គ្នា​សម្រាប់​ឈាន​ទៅ​វគ្គ​បន្ត ត្បិត​សល់​មួយ​ប្រកួត​ទៀត​លេង​យប់​នេះ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ