​អាជ្ញាធរកំណត់ថ្ងៃល្អ ឲ្យពលរដ្ឋត្រៀមប្រមូលទិញត្រី ធ្វើផ្អក ប្រហុក ឆ្អើរទុកប្រើ១ឆ្នាំ

  • 2018-12-12 04:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ជល​ផល​ប្រកាស​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៨​-២០១៩​នេះ​ បន្ទាប់​ពី​បាន​ធ្វើ​ការ​សង្កេត​តាម​ដាន​លើ​កម្ពស់​ទឹក​ក្នុង​បឹង​ទន្លេ​សាប​ និង​លំហូរ​ទឹក​ដែល​ហូរ​ចេញ​ពី​បឹង​ទន្លេសាប​ ឃើញ​ថា ទឹក​ស្រក​លឿន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក​។ លក្ខណៈ​បែប​នេះ​ ធ្វើ​ឲ្យ​គន្លង​ដោយ​នៅ​តាម​ដង​ទន្លេ​សាប​ ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ អាច​នេសាទ​ត្រី​បាន​ច្រើន​ក្នុង​ខែ​មិគសិរ​នេះ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ខាងមុខ​ ប្រសិន​បើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ​និង​គ្មាន​ភ្លៀង​កក់​ខែ​។

អាស្រ័យ​ហេតុនេះ​ សូម​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក​ ផ្អក​ ត្រី​ឆ្អើរ​។ល។ សម្រាប់​ទុក​បរិភោគ​ប្រចាំ​ឆ្នាំ​ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី​ក្នុង​ខែ​មិគសិរ​នេះឲ្យ​បាន​រួស​រាន់​ តាម​ពេល​វេលា​ និង​ទីកន្លែង​។ ជាមួយ​គ្នា​នេះ​ រដ្ឋបាល​ជល​ផល​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​សម្រួល​ដល់​ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរ​ទៅ​មក​ ស្នាក់​នៅ​និង​ដឹក​ជញ្ជូន​ផលិតផល​ត្រី​ កុំ​ឲ្យ​រាំងស្ទះ​។ ​​​​​

សេចក្ដីជូនដំណឹង

អត្ថបទ៖ ស៊ិន សាវ៉េត