លែងបារម្ភរឿងស្ករកៅស៊ូជាប់ខោអាវ ៣ វិធីងាយៗអាចធ្វើបានដោយខ្លួនឯង

  • 2018-12-12 07:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​គ្នា ប្រាកដ​ជា​ធ្លាប់​បាន​ជួប​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​ក្នុង​ជីវិត​ដូចជា​ស្ករ​កៅស៊ូ​ដែល​តោង​ជាប់​សំលៀក​បំពាក់ ហើយ​ពិបាក​នឹង​យក​វា​ចេញ​បំផុត​រហូត​ដល់​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បោះ​ខោអាវ​ជា​ទី​ស្រលាញ់​ចោល​ទៀតផង។ ប៉ុន្តែ​ពេល​នេះ​សូម​ឈប់​ព្រួយ​បារម្ភ​ទៀត​ទៅ យើង​មាន​ដំណោះ​ស្រាយ​ងាយ​ៗ​សម្រាប់​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​យូរ​នោះ​ទេ។

ខាងក្រោម​នេះ គឺ​ជា ៣​វិធី​ងាយៗយក​ស្ករកៅស៊ូចេញពីខោអាវដោយ​ខ្លួនឯង ៖

១. ស្អំទឹកកក

ការ​ស្អំទឹកកក នឹង​ធ្វើ​ឲ្យ​ស្ករ​កៅស៊ូ​រឹង​ងាយ​ស្រួល​របេះ​ចេញ​ពី​សាច់​ក្រណាត់។ អ្នក​គ្រាន់​តែ​ដាក់​ដុំ​ទឹក​កក​ពីរ​ទៅ​បី​ដុំ​លើ​ស្ករ​កៅស៊ូ និង​ទុក​រហូត​ដល់​ទឹកកក​រលាយ​ប្រហែល ២៥​នាទី នោះ​នឹង​ធ្វើ​ឲ្យ​ដុំ​ស្ករ​កៅស៊ូឡើង​រឹង។

២. កោស​ស្ករកៅស៊ូចេញពីសាច់ក្រណាត់

ក្រោយ​ស្អំ​ទឹកកក​រួច អ្នក​គ្រាន់​តែ​យក​របស់​រឹង ឬ​កាំបិត​មក​កោស​ស្ករ​កៅស៊ូ​ចេញ​ពី​សាច់​ក្រណាត់​នៅ​ពេល​ដែល​ស្ករកៅស៊ូ​រឹង ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​នឹង​របេះ​ចេញ។

៣. ដាក់​ខោអាវចូលម៉ាស៊ីនបោកគក់ជាការស្រេច

ដាក់​ខោអាវ​ចូល​ក្នុង​ម៉ាស៊ីន​បោក​គក់ បន្ទាប់​ពី​យក​ស្ករកៅស៊ូ​ចេញ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា បាន​យក​វា​ចេញ ១០០% បើ​មិន​ដូច្នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ជាប់​សំលៀកបំពាក់​របស់​អ្នក​ផ្សេង​ទៀត៕

អត្ថបទពេញនិយម
អត្ថបទថ្មី