Pogba នឹង​លេង​ជម្រើស​ដំបូង​ទល់​នឹង​ Valencia នៅ​យប់​នេះ​

  • 2018-12-12 07:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba នឹង​មាន​​ឱកាស​លេង​ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​ UEFA Champions League ទល់​នឹង​ Valencia បន្ទាប់​ពី​អង្គុយ​បម្រុង​នៅ​២​ប្រកួត​កន្លង​មក។​

ក្រុម​ Manchester United នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​របស់​អេស្ប៉ាញ​នៅ​យប់​នេះ​ទាំង​មាន​កៅអី​រួច​ជា​ស្រេច​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ តែ​យ៉ាង​ណា​ Pogba ជំរុញ​ឲ្យ​ Jose Mourinho រៀប​ចំ​ក្រុម​សម្រាប់​ប្រកួត​បង្គ្រប់​កិច្ច​នេះ​ឲ្យ​បាន​ល្អ​បំផុត។ នេះ​គឺ​ជា​ជំនួប​លើក​ទី​៨​របស់​ក្រុម​ទាំង​ពីរ​នៅ​ UCL ដោយ​៧​ប្រកួត​កន្លង​មក​បិសាច​ក្រហម​ឈ្នះ​២ ស្មើ​៥​ និង​មិន​ដែល​ចាញ់​សោះ​ឡើយ។

United នឹង​ឡើង​ទៅ​កាន់​កំពូល​តារាង​បើ​អាច​យក​ឈ្នះ​ Valencia ហើយ​ Juventus មិន​អាច​ផ្ដួល​ Young Boy របស់​ស្វីស​បាន។​ Valencia មិន​ថា​ចាញ់​ ឈ្នះ​ឬ​ស្មើ​ពួកគេ​នឹង​ទៅ​លេង​ពាន​ Europa League ជា​មួយ​ក្រុម​លេខ​៣​មក​ពី​ពូល​ផ្សេង​ទៀត៕​

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន