ផលិតកម្ម ធំទាំង ៤ ទម្លាយគម្រោង​សម្រាប់តារាៗក្នុង​ឆ្នាំ ២០១៩

  • 2018-12-12 08:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៨​ ជិត​បិទ​ទំព័រ​ជា​ស្ថាពរ​ហើយ​ ហើយ​បើ​ងាក​ទៅ​ចំនួន​ផលិតកម្ម​ធំៗ​របស់​កូរ៉េ​វិញ​ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ ២០១៩​ ជាមួយ​នឹង​គម្រោង​ថ្មីៗ​ជា​ច្រើន​ទាក់ទង​នឹង​ស្នាដៃថ្មីៗ​របស់​តារា​របស់​ខ្លួន។

ផ្អែក​តាម​វិបសាយ​ ONSEN តើ​ក្រុម​ហ៊ុន​ធំៗ​ទាំង​ ៨​របស់​កូរ៉េ​ត្រៀម​ខ្លួន​យ៉ាង​ណា​សម្រាប់​ ឆ្នាំ ២០១៩​ខាង​មុខ សូមមក​ដឹង​ដូច​តទៅ៖

១. ផលិតកម្ម YG

តារា​ផលិតកម្ម​នេះ​ នឹង​បន្ត​ផ្សព្វផ្សាយ​ស្នាដៃថ្មីៗ​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ភាព​ទូលំទូលាយ​ជា​លក្ខណៈ​សកលលោក។ BLACKPINK នឹង​មាន​ការ​ប្រគំតន្ត្រី​ទេសចរណ៍​នៅ​ទីក្រុង​ធំៗ​នៅ​អាស៊ី ព្រមទាំង​កំពុង​ត្រៀម​ខ្លួន​ឈាន​លើ​ឆាក​អាមេរិក​ទៀត​ បន្ទាប់​ពី​ចុះ​កុងត្រា​ជាមួយ​នឹង​ ក្រុមហ៊ុន Universal Music Group‘s Interscope Records។

ចំណែក WINNER ក៏​នឹង​ចាប់​ផ្ដើម​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ចាប់​ពី​ខែមករា ឆ្នាំក្រោយ​នេះ​ដែរ​ហើយ។

សម្រាប់​បេក្ខជន​ជុំ​ចុង​ក្រោយ​នៃ​​កម្មវិធី YG Treasure Box នឹង​ត្រូវ​ជ្រើសរើស​នៅ​ពាក់កណ្ដាល​ខែមករា ព្រម​ទាំង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ចរញ​មុខ​ជា​លើក​ដំបូង។

BIGBANG ដែល​បច្ចុប្បន្ន​កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​ក្នុង​ជូរ​ទាហាន​ ក៏​នឹង​បញ្ចប់​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ ២០១៩។

២. ផលិតកម្ម Big Hit

ឆ្នាំ ២០១៩​ Big Hit នឹង​បង្ហាញ​មុខ​ក្រុម​តារា​ថ្មី​មួយ​ទៀត​ជា​ផ្លូវការ​លើក​ដំបូង​ ក្រោយ​ស្ងប់ស្ងាត់​បង្ហាញ​ជើង​ថ្មី​ក្នុង​រយៈ​ ៦​ឆ្នាំ​មកនេះ។ ស្របពេល​ជាមួយ​គ្នា​នេះ​ BTS នឹង​បន្ត​ការ​ប្រគំតន្ត្រី​ "Love Yourself” ក្នុង​ប្រទេស​ជប៉ុន​ ក៏​ដូចជា​នៅ​ជុំវិញ​តំបន់​អាស៊ី។

៣. ផលិតកម្ម JYP

តារា​ចម្រៀង​ TWICE បាន​បញ្ជាក់​រួច​មក​ហើយ​ពី​គម្រោង​នៃការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ពួកគេ​នៅ​ប្រទេស​ជប៉ុន​នាឆ្នាំ​ក្រោយ។ ជាមួយ​គ្នា​នេះ​ GOT7 ក៏​រំពឹង​ថា​នឹង​មាន​អ្វី​ថ្មីៗ​ និង​កាន់​តែ​តែ​មមាញឹក​នៅ​ឆ្នាំក្រោយ​នេះ។ មួយ​វិញ​ទៀត​ JYP នឹង​បង្ហាញ​ក្រុម​នារី​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ នៅ​ដើម​ឆ្នាំ ២០១៩។

ចំណែក​ក្រុម​ក្មេងៗ Stray Kids វិញ​នឹង​បន្ត​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​បន្ត​ ក្រោយ​សម្រេច​ជោគជ័យ​ខ្លាំង​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨។

៤. ផលិតកម្ម CUBE

បន្ទាប់​ពី​សមាជិក​ក្រុម BTOB គឺ​ Minhyuk និង​ Changsub ចូល​ជា​ទាហាន​ដូច Eunkwang សមាជិក​ដែល​នៅ​សល់​ក្នុង​ក្រុម​ទាំង​ប៉ុន្មាន​ នឹង​ផ្ដោត​លើ​គម្រោង​ថ្មី​ជា​តារា​ទោល​ ក្នុង​នោះ​រួម​មាន​ការ​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​ផ្សេងៗ ក៏ដូចជា​សម្ដែង​ជា​ដើម។

ចំណែក​ក្រុមថ្មីៗ ដួចជា CLC, PENTAGON និង​ (G)I-DLE ក៏​គ្រោង​នឹង​ចាប់​ផ្ដើម​គោល​ដៅ​ថ្មី​មួយ​ជំហាន​ទៀត​ ដោយ​បង្ហាញ​មុខ​ជា​បន្តបន្ទាប់​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន។ ចុង​ក្រោយ​គេ Lai Kuanlin នឹង​ចាប់​អាជីព​ជា​តារាសម្ដែង​ជា​ផ្លូវការ ក្រោយ​ក្រុម Wanna One រំសាយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី