មកស្គាល់អត្តសញ្ញាណគ្រួសារកូនកំលោះក្រមុំ ទើបរៀបការកក្រើកស្រុកខ្មែរ(មានវីដេអូ)

  • 2018-12-12 10:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ Pre wedding មួយ​ឃ្លីប​មាន​រយៈ​ពេល​ប្រមាណ​ជាង​ ១២នាទី​ ដែល​បង្ហាញ​ពី​ប្រពៃណី​រៀប​ការ​របស់​កូន​កំលោះ​ក្រមុំ​​មួយ​គូ​ រៀប​ចំ​ឡើង​​តាម​បែប​សម័យ​លង្វែក​យ៉ាង​ហ៊ឹកហ៊ាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដែល​ក្នុង​នៅ​គេ​សង្កេត​ឃើញ​មាន​ការ​ចូលរួម​អបអរ​សាទរ​ពី​សំណាក់​ប្រមុខ​នាយករដ្ឋមន្ត្រី​សម្ដេច ហ៊ុន​ សែន កាល​ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ។

ក្នុង​វីដេអូ​ បាន​បង្ហាញ​នាម​កូន​ក្រមុំ​ឈ្មោះថា​​ ម៉ៅ នរនាថ ដែល​កូន​ស្រី​របស់​ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ និង​លោកជំទាវ​ ហ៊ុន​ ចាន់ធី​ ប្រធាន​កិត្តិយស​ សាខា​សមាគម​នារី​កម្ពុជា ​និង​កូន​កំលោះ​ឈ្មោះ នាវ ស៊ីចាន់​ ជា​កូន​ប្រុស​លោកជំទាវ នាវ ច័ន្ទថាណា ​ទេសា​ភិបាល​រង​ ធនាគារជាតិនៃកម្ពុជា។

ចង់​ដឹង​ថា​ Pre wedding ​តាម​បែប​សម័យ​លង្វែក​របស់​គូស្នេហ៍​ថ្មីថ្មោង​ មាន​អត្ថន័យ​យ៉ាង​ណា​ សូម​ទស្សនា​លម្អិត​ខាង​ក្រោម​នេះ៖ ​​​

​​

ប្រភពរូបភាព៖ Facebook Bong Joy

ប្រភពវីដេអូ៖ Youtube Som Cheaty


អត្ថបទ៖ ស៊ិន សាវ៉េត