ជប៉ុន​បាន​ជ្រើសរើស​ពាក្យ​ "មហន្តរាយ​" ដើម្បីបញ្ជាក់​ពី​ស្ថានភាព​ប្រទេស​នៅ​ឆ្នាំ ២០១៨

  • 2018-12-12 13:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ជប៉ុន​បាន​ជ្រើស​រើស​អក្សរ​មួយ​ដែល​មាន​ន័យ​ថា​មហន្តរាយ​ដើម្បី​បញ្ជាក់​ពី​រឿង​រ៉ាវ​ក្នុង​ឆ្នាំ ២០១៨ ក្នុង​ប្រទេស​របស់​គេ។

ការ​ជ្រើស​រើស​នេះ គឺ​ធ្វើ​ឡើង​ដោយ​ការ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ជា​សាធារណៈ​ ដោយ​សម្រេច​ជ្រើស​យក​អក្សរ​នេះ បន្ទាប់​ពី​ជប៉ុន​បាន​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ជា​ច្រើន​ ។ គ្រោះ​មហន្តរាយ​ទាំង​នោះ​មាន​ដូច​ជា​៖

១. គ្រោះ​ទឹក​ជំនន់​ ក្នុង​ខែ​កក្កដា​ ដែល​សម្លាប់​មនុស្ស​ជាង​ ២០០​នាក់។

២. ការ​ឡើង​កម្ដៅ​ ក្នុង​ខែ​កក្កដា​ ដែល​សម្លាប់​មនុស្ស​ជាង​ ៦៥​នាក់ និង​ មនុស្ស​ជាង​ ២ម៉ឺន​ ទទួល​បាន​ការ​សង្គ្រោះ​ពី​មន្ទីរពេទ្យ។

៣. ព្យុះ​ Typhoon (ទីហ្វុង​) ឈ្មោះ​ Jebi ក្នុង​ខែ​កញ្ញា​ ដែល​ជា​ព្យុះ​ទីហ្វុង​ខ្លាំង​បំផុត​ក្នុង​ជប៉ុន​នៅ​រយៈពេល ២៥​ឆ្នាំ ចុងក្រោយ​។

៤. រញ្ជួយ​ដី​ក្នុង​កោះ​Hokkaido​ ខែ​កញ្ញា ដែល​មាន​រង្វាស់ ៦.៧​រ៉ិច្ឆទ័រ​៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល