ឲ្យក្មេងៗពាក់ឧបករណ៍ VR ប្រយ័ត្នជួបរឿងទាំងនេះ

  • 2018-12-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍ VR Headset អាច​បង្ហាញ​ទិដ្ឋភាព​បែប​សិប្បនិម្មិត​នៅ​នឹង​មុខ​អ្នក​ពាក់ ធ្វើ​ឲ្យ​អ្នក​ពាក់​មាន​អារម្មណ៍​ថា​ដូច​នៅ​ក្នុង​ទិដ្ឋភាព​មែនទែន​។ ឧបករណ៍​នេះ ក្មេង​នឹង​ចូលចិត្ត​ខ្លាំង​សម្រាប់​លេង​ហ្គេម និង​មើល​វីដេអូ​កម្រិត ៣៦០ ដឺក្រេ​។ ប៉ុន្តែ​អាណាព្យាបាល ប្រហែល​មើល​ឃើញ​ពី​ការ​ប្រើប្រាស់​ជាមួយ​កម្មវិធី​បែប​អប់រំ​។ 

ក្រុមហ៊ុន​ផលិត​ឧបករណ៍ VR Headset ភាគច្រើន​កំណត់​អាយុ​ប្រើប្រាស់​ចាប់​ពី ១៣ ឆ្នាំ​ឡើង​ទៅ​។ ក៏​មាន​ការ​ណែនាំ​ពី​បញ្ហា​ទាក់ទង​នឹង​សុខភាព​ដែរ រួម​មាន​ចុក​រោយ​ភ្នែក (ប្រឹង​មើល​កៀក​) និង​អាច​បណ្តាល​ឲ្យ​ឈឺ​ក្បាល​បាន​។ 

  • ទិដ្ឋភាព​សិប្បនិម្មិត​អាច​ធ្វើ​ឲ្យ​ក្មេងៗ​មាន​របួស ពី​ការ​ធ្វើ​ត្រាប់ ឬ​អនុវត្ត​តាម​រូបភាព​មិន​ពិត ពី​កន្លែង​ឈរ​ជាក់ស្តែង​។
  • ធ្វើ​ឲ្យ​ក្មេង​ៗមាន​អារម្មណ៍​វិលមុខ ឬ​ឈឺក្បាល ដោយ​ឃើញ​វត្ថុ​ធាតុ​ពី​ចម្ងាយ​នៅ​លើ​អេក្រង់​តូច​មួយ​។ 
  • មិន​ខុសគ្នា​នឹង​ការ​សម្លឹង​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេម​ធម្មតា​នោះ​ទេ ទិដ្ឋភាព​នៅ​ខាងមុខ​នោះ​អាច​ប៉ះពាល់​ដល់​កែវ​ភ្នែក​បាន​ អាច​ថា​ប្រឹង​មើល​កៀក​ពេក​។

ចំពោះ​ការ​ណែនាំ គួរ​រង់ចាំ​ឲ្យ​ក្មេងៗ​ដល់​វ័យ​ជំទង់​ទើប​អាច​ប្រើប្រាស់​បាន ហើយ​កំណត់​ពេលវេលា​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​យូរ​ពេក​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន