United ចាញ់ Valencia លើកដំបូងនៅ Champions League

  • 2018-12-12 23:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានខកខានឱកាសបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល H បន្ទាប់ពីចាញ់ Valencia នៅប្រកួតបិទពូល Champions League។

នេះគឺជាបរាជ័យលើកដំបូងទល់នឹង Valencia របស់បិសាចក្រហមដោយ៧ប្រកួតកន្លងមកបិសាចក្រហមឈ្នះ២ ស្មើ៥ និងមិនដែលចាញ់សោះឡើយ។ ម្ចាស់ផ្ទះរកបានគ្រាប់ទី១នៅនាទី១៧ ស៊ុតបញ្ចូលទីដោយ Carlos Soler ហើយ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Phil Jones។

ពូលនេះលេខមួយបានទៅលើ Juventus ដែលមាន១២ពិន្ទុនៅក្នុងដៃទោះចាញ់ Young Boy នៅប្រកួតចុងក្រោយក៏ដោយ ហើយ United ដែលចាញ់២ ឈ្នះ៣ និងស្មើ១ ឈរលេខពីរ ស្របពេលលេខបីគឺ Valencia បានទៅលេខពាន Europa League៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម