លទ្ធផល​ផ្លូវការនៃអ្នកឈ្នះពាន MAMA ២០១៨ សម្រាប់ថ្ងៃទី ២ នៅជប៉ុនយប់មិញ

  • 2018-12-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​ ២​នៃ​ព្រឹត្តិការណ៍​ Mnet Asian Music Awards ឆ្នាំ ២០១៨ បាន​ប្រព្រឹត្តិទៅ​យ៉ាង​រលូន​នៅ​ពហុកីឡដ្ឋាន​ Saitama Super Arena ប្រទេស​ជប៉ុន​កាល​ពី​យប់​ថ្ងៃទី​ ១០ ខែធ្នូ យប់​មិញ​នេះ។

សម្រាប់​ថ្ងៃ​ទី ២ នេះ​ដែរ តារា​ល្បី​ៗ​ជា​ច្រើន​បាន​មក​ចូលរួម​ក្នុង​នោះ​មាន​តាំង​ពី​ BTS, TWICE, GOT7 ព្រម​ទាំង​ក្រុម​ថ្មី​ជា​ច្រើន​ទៀត។ ដោយ​ឡែក​ព្រឹត្តិការណ៍​យប់​មិញ​ក៏​បាន​រក​ឃើញ​ជើង​ខ្លាំង​ជា​ច្រើន​ដែល​បាន​ទទួល​ជ័យ​ជម្នះ​ពី​ការ​បោះ​ឆ្នោត​របស់​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក។

តោះ​មក​ដឹង​ទាំង​អស់​គ្នា​ពី​អ្នក​ដែល​បាន​លើក​ពាន​យប់​មិញ៖

១. ពាន​ "Worldwide Icon of the Year” បាន​ទៅ​លើ BTS

២. ពាន​ "Worldwide Fans' Choice Top 10 ” បាន​ទៅ​លើ TWICE,  MONSTA X, NCT 127, NU’EST W, Wanna One, BLACKPINK, GOT7, MAMAMOO, SEVENTEEN និង BTS

៣. ពាន​ "Favorite Music Video ” បាន​ទៅ​លើ​បទ​ “IDOL” របស់​ BTS

៤. ពាន​ "Favorite Vocal Artist” បាន​ទៅ​លើ​ MAMAMOO

៥. ពាន​ "Favorite Male Dance Artist” បាន​ទៅ​លើ BTS

៦. ពាន​ "Favorite Female Dance Artist” បាន​ទៅ​លើ TWICE

៧. ពាន​ "Favorite Dance Artist Japan” បាន​ទៅ​លើ Bullet Train

៨. ពាន​ "MAMA Style in Music Award” បាន​ទៅ​លើ MONSTA X

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី