Liverpool ជួប​វិបត្តិ​ខ្សែ​ការពារ​កាន់​តែ​ខ្លាំង ក្រោយ Matip ត្រូវ​សម្រាក​៦​សប្ដាហ៍

  • 2018-12-13 02:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Joel Matip របស់ Liverpool ត្រូវ​ខកខាន​ប្រកួត​៦​សប្ដាហ៍ ក្រោយ​មាន​បញ្ហា​​របួស​បាក់​ឆ្អឹង​ដងកាំបិត។

​នេះ​ជា​​បញ្ហា​ជាន់​​លើ​គ្នា​សម្រាប់​ក្រុម​លោក Jurgen Klopp ដែល​កំពុង​មាន​វិបត្តិ​ខ្សែ​ការពារ​ដោយ Joe Gomez និងDejan Lovren សុទ្ធ​តែ​កំពុង​របួស​ដូច​គ្នា។ ក្នុង​ការ​ប្រកួត​យក​ឈ្នះ Napoli ១-០ នៅ Champions League ខ្សែ​ការពារ Matip បាន​លេង​​៩០​នាទី​ពេញ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​​មិន​ជា​ពេញ​លេញ។

​​ចំណែក​ឯក Joe Gomez បាន​បាក់​ជើង អំឡុង​ពេល Liverpool យក​ឈ្នះ​ Burnleyy ៣-១ ក្នុង​ខែ​នេះ។ ចំពោះ Lovren ត្បិត​ចូល​លេង​ឲ្យ​ក្រុម​កាល​ប៉ះ Napoli​ ចុង​ម៉ោង ប៉ុន្តែ​ស្ថានភាព​របួស​របស់​គេ​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ​ទេ។ នៅ​​​ចុង​សប្ដាហ៍​ Liverpool ត្រូវ​បាន​ភារកិច្ច​ធ្ងន់​ជួប​​ជាមួយ Manchester United នៅ Premier League៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ