មកដឹងការពិត ៨យ៉ាងពី Pon Nawasch តួឯករឿង "Tra Barb See Chompoo"

  • 2018-12-13 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មី​មាន​ចំណងជើង​ថា "Tra Barp See Chompoo” របស់​ប៉ុស្តិ៍លេខ​ ៣​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ សម្រាប់​តួ​សម្ដែង​ទៀត​សោត​ ក៏​ល្បី​ទៅ​តាម​នោះ​ដែរ ហើយ​កាន់​តែ​ចង់​ដឹង​រឿងរ៉ាវ​ជា​ច្រើ​ន​ពី​ជីវិត​ក្រៅ​សិល្បៈ​របស់​ពួកគេ​ទៀត​ផង។

ថ្ងៃ​នេះ​ សូម​នាំអារម្មណ៍​ប្រិយមិត្ត​មកដឹង​រឿង​រ៉ាវ​ ៩យ៉ាង​ពី​ តារា​សម្ដែង​ Pon Nawasch ដែល​ជា​តួ​ឯក​ប្រុស​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​លង់​ស្នេហ៍​ពេល​សម្ដែង​​រឿង​ "Tra Barp See Chompoo”។

១. Pon កើត​នៅ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ ១៩៩៦ និង​ជា​កូន​ប្រុស​របស់​តារា​សម្ដែង​ជើង​ចាស់​ Chanutaporn។

២. លោក​ជា​អតីត​និស្សិត​ដែល​សិក្សា​ផ្នែក​វិស្វកម្ម​ផ្នែក​តន្ត្រី​ និង​ផ្សព្វផ្សាយ​ ព្រម​ទាំង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាមួយ​ចំណាត់​ថ្នាក់​កំពូល​ទី​ ២​ទៀត។

៣. កាល​នៅ​រៀន​​ Pon ត្រូវ​សិស្ស​ទាំង​អស់​ឲ្យ​រហស្សនាម​ថា​ជា​ "ព្រះរាជបុត្រប្រចាំ​មហាវិទ្យាល័យ" ដោយសារ​សម្រស់​ស្រស់​សង្ហា។

៤. Pon ចូលចិត្ត​លេង​ក្ដារបន្ទះលើ​ទឹក ជិះសេះ និង​ជិះម៉ូតូធំ​

៥. តារា​ប្រុស​រូបនេះ​ មាន​ទម្ងន់​ ៧៥គីឡូ និង​មាន​កម្ពស់​ ១៨៥សង់ទីម៉ែត្រ

៦. ចូល​សិល្បៈ​ដំបូង​ជា​តារាសម្ដែង​នៅ​ឆ្នាំ ២០១៧ និង​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ "Sai Lub Jub Aab” ជាមួយ​តួឯក​ Boy Pakorn និង​ Patricia Good

៧. នៅ​ថ្ងៃ​ទី​ ០៤ ខែមករា ឆ្នាំ ២០១៩​ Pon នឹង​មាន​រឿង​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា​ "Nauy Lub Salub Love” ជាមួយ​ Mint Chalida (តែមិនមែនជាតួឯកទេ)។

៨. បច្ចុប្បន្ន​ លោក​កំពុង​ថត​រឿង​ថ្មី​មួយទៀត​ជាមួយ Nychaa Nuttanicha មាន​ចំណងជើង​ថា​ "Plerng Prang Tien”៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី