"Taki Taki" របស់ DJ Snake, Selena, Ozuna និង Cardi B ចេញជា MV តុក្កតាទៀត

  • 2018-12-13 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​កំពុង​ពេញនិយម​របស់​ DJ Snake ច្រៀង​រួម​គ្នា​ជាមួយ​នឹង​ Selena Gomez, Ozuna និង Cardi B មាន​ចំណងជើង​ថា​ "Taki Taki” ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​ពេល​នេះ​វា​បាន​បំលែង​ខ្លួន​ទៅ​ជា​វីដេអូ​តុក្កតា​ហើយ។

វីដេអូ​ថ្មី​ "Taki Taki” ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ពេល​លេច​រូបរាង​បែប Pixel ​តុក្កតា​ជំនាន់​ទសវត្សរ៍ទី​ ៨០។

សម្រាប់​វីដេអូបទ​ "Taki Taki Official Pixel Video” នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃទី ១១ ខែធ្នូ ហើយ​មកទល់ពេល​នេះ​វា​មាន​អ្នក​ចូល​មើល​ ជាង​ ៦សែនដង​ហើយ។

ចំណែក​វីដេអូដើម​ ដែល​ចេញ​កាល​ពី​ថ្ងៃទី​ ០៩ ខែតុលាវិញ​ បាន​ក្លាយ​ជា វីដេអូ​បទ​ចម្រៀង​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​ដ៏​ខ្លី​ លំដាប់​ទី ៩ ជាមួយ​នឹង​ចំនួន​ទស្សនា ១០០លានដង​លើ YouTube។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ចំនួន​អ្នកមើល​កើន​ឡើង​ជាង ៦៥៥លាន​ដង​ហើយ៕

ប្រភព៖ Billboard   ប្រែ​សម្រួល៖ យី សុធារី